ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ៨ ខែធ្នូដើម្បីវិភាគនិងសិក្សាអំពីការងារសេដ្ឋកិច្ចឆ្នាំ ២០២៦ និងពិនិត្យពិភាក្សាអំពី«លក្ខន្តិកៈការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន» ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ដើម្បីអនុវត្តការងារសេដ្ឋកិច្ចឆ្នាំ ២០២៦ ឱ្យបានល្អ ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ អនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ថែរក្សាភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គមដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ៕