លោក Xi ​Jinping ​ប្រធានរដ្ឋចិន​អញ្ជើញចូលរួម​កិច្ចប្រជុំ​​​ក្រៅ​ផ្លូវការនៃ​ថ្នាក់ដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​លើកទី៣២​និងថ្លែង​សុន្ទរកថាគន្លឹះ​

ប្រភព: CRI   |    2025-11-06 16:23:27

ព្រឹកថ្ងៃទី៣១​ខែតុលា​តាមម៉ោង​ក្នុងតំបន់ ​កិច្ចប្រជុំ​ដំណាក់កាល​ទីមួយនៃ​សន្និសីទក្រៅ​ផ្លូវការនៃ​ថ្នាក់ដឹកនាំអង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី​-ប៉ាស៊ីហ្វិក​លើកទី៣២​បានបើក​ធ្វើនៅ​មជ្ឈមណ្ឌល​សន្និសីទ​ Hwabaek ​នៃក្រុង ​Gyeongju ​ប្រទេស​កូរ៉េខាងត្បូង​ ។ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​​និងថ្លែង​សុន្ទរកថា​គន្លឹះក្រោម​ចំណង​ជើងថា ​《រួមគ្នាកសាង​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​​បែប​បើកទូលាយ​ដែលផ្តល់​ផលប្រយោជន៍​ជាទូទៅនិង​បរិយាប័ន្ន》 ។

លោក Xi ​Jinping ​បាន​លើកឡើងថា ​​បន្ទាប់ពី​ការបង្កើតឡើង​អស់​រយៈពេល​ជាង​៣០ឆ្នាំ​មក ​​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​បាន​ជំរុញឱ្យ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ដើរ​ទៅជួរមុខ​សម្រាប់​ការបើកទូលាយ​និង​ការអភិវឌ្ឍ​ជាសកល ​ដែលជំរុញឱ្យ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ក្លាយជា​តំបន់​ដែលមាន​កម្លាំងរស់រវើក​បំផុតនៃសេដ្ឋកិច្ច​សកល ។ ​បច្ចុប្បន្ននេះ ​បម្រែបម្រួល​និម្មាបនកម្ម​សកលដែល​ពុំធ្លាប់មាន​ក្នុងរយៈពេល​១រយឆ្នាំ​បាន​វិវឌ្ឍទៅមុខ​យ៉ាង​លឿន​ ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​បាន​ប្រឈមមុខ​នឹងកត្តា​អស្ថិរភាព​និង​ភាពមិន​ប្រាកដប្រជា​កាន់តែ​ច្រើនឡើងៗ ​។ ​ប៉ុន្តែ​ភាព​លំបាក​កាន់តែច្រើន​ ​គឺកាន់តែ​ត្រូវរួមគ្នា​ពុះពារ​ឧបសគ្គ ។

លោក Xi ​Jinping ​បាន​លើកឡើង​សំណើ៥​ចំណុច ។ ​ទីមួយ​ រួមគ្នា​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ​។ ទីពីរ ​រួមគ្នា​បង្កបរិយាកាស​សេដ្ឋកិច្ច​បែប​បើកទូលាយ​ក្នុងតំបន់​ ​។ ទីបី ​រួមគ្នា​គាំពារស្ថិរភាព​និងភាពរលូន​នៃខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ។ ​ទីបួន ​រួមគ្នា​ជំរុញ​ពាណិជ្ជកម្ម​ឌីជីថល​និងបៃតង​​ ។ ទី៥​ រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ដែលផ្តល់​ផលប្រយោជន៍​ជាទូទៅនិង​បរិយាប័ន្ន ។

លោក Xi ​Jinping ​បាន​គូសបញ្ជាក់ថា ​ចិនប្រកាន់ខ្ជាប់​គោលនយោបាយ​ជាតិជាមូលដ្ឋាន​ដែល​បើកទូលាយ​ចំពោះ​អន្តរជាតិ​ជាប់​រហូតមក ​ដើម្បីជំរុញ​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​តាមរយៈ​ការអនុវត្ត​ជាក់ស្តែង ​។ កិច្ចប្រជុំ​ពេញអង្គ​លើកទី៤នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​អាណត្តិទី២០​បានអនុម័ត​លើសំណើស្តីពី​ការតាក់តែង​ផែនការ៥​ឆ្នាំទី១៥ ​។ ភាគីចិន​នឹង​ចាត់ទុក​ប្រការនេះ​ជាឱកាស​មួយ ​ដើម្បីធ្វើឱ្យ​ស៊ីជម្រៅនូវ​កំណែទម្រង់​ដោយគ្រប់​ជ្រុងជ្រោយ​ថែមមួយ​កម្រិតទៀត ​ពង្រីក​ការបើកទូលាយ​ចំពោះ​អន្តរជាតិ​ក្នុង​កម្រិតខ្ពស់​ដោយ​មិនងាករេ ​ដើម្បីផ្តល់​កាលានុវត្តភាពថ្មី​ជាបន្តបន្ទាប់​ចំពោះ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​និង​ពិភពលោក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​តាមបែប​ផែនចិន ៕

លោក Xi ​Jinping ​ប្រធានរដ្ឋចិន​អញ្ជើញចូលរួម​កិច្ចប្រជុំ​​​ក្រៅ​ផ្លូវការនៃ​ថ្នាក់ដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​លើកទី៣២​និងថ្លែង​សុន្ទរកថាគន្លឹះ​