លោកXiJinping ជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន

ប្រភព: CRI   |    2025-11-06 16:22:36

នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​តុលា តាម​ម៉ោង​ក្នុង​តំបន់ លោកXiJinping ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ថ្លែង​ក្នុង​កិច្ច​ជំនួប លោកXiJinpingបាន​គូស​បញ្ជាក់​ថា ការស្តារ​និង​អភិវឌ្ឍ​របស់​ប្រ​ទេស​ចិនមិនប្រឆាំង​គ្នា​ជា​មួយ​គោលដៅរបស់លោក​ត្រាំ​ស្តីពី"ការ​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តង​ទៀត​" នោះ​ទេ។ ប្រទេសទាំង​ពីរ​ចិននិងសហរដ្ឋអាមេរិក​ពិតជា​អាច​សម្រេច​បាននូវ​ភាព​ជោគ​ជ័យ​ទៅ​វិញ​ទៅមក និងវិបុលភាពរួម។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោក​ប្រធានាធិ​បតី​ ដើម្បី​បង្កើត​មូលដ្ឋាន​​គ្រឹះដ៏​រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្ក​បរិយាកាស​ដែល​មាន​អំណោយផលដល់​ការអភិវឌ្ឍនៃប្រទេសរៀង​ៗខ្លួន។

លោក Xi Jinping បានលើកឡើង​ថា ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹង​បញ្ហា​ប្រ​ឈមជាច្រើន។ ប្រទេសចិន និងសហរដ្ឋអាមេរិកអាចរួមគ្នា​បង្ហាញពី​ទំនួល​ខុស​ត្រូវ​ជា​ប្រ​ទេស​ធំ និងពួត​ដៃគ្នា​ធ្វើ​រឿងសំខាន់ៗ រឿង​ជាក់ស្តែងនិង​រឿង​ល្អៗ​ដែល​មាន​អំណោយ​ផល​កាន់​តែ​ច្រើនដល់​ប្រទេសទាំងពីរនិងពិភពលោក៕

លោកXiJinping ជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន