សៀវភៅ «ការអធិប្បាយរបស់លោក Xi Jinping អំពីការងារស្ត្រី កុមារ និងការងារនៃសហព័ន្ធនារី » និង « ការអធិប្បាយរបស់លោក Xi Jinping អំពីការយកចិត្តទុកដាក់លើការអប់រំក្នុងគ្រួសារ » បកប្រែជាពហុភាសាបានចេញផ្សាយ

ប្រភព: CRI   |    2025-10-13 16:11:20

​សៀវភៅ​​ ​«​ការអធិប្បាយ​​របស់​លោក Xi Jinping ​អំពី​ការងារ​​ស្ត្រី  កុមារ ​និង​ការងារ​នៃ​សហព័ន្ធ​នារី ​» និង ​«  ការអធិប្បាយ​​​របស់​លោក Xi Jinping អំពី​ការយកចិត្ត​ទុក​ដាក់​លើ​ការអប់រំ​ក្នុង​គ្រួសារ ​  »  ​បកប្រែ​​ជា​ភាសា​រុស្ស៊ី ​ភាសាបារាំង ​ ភាសា​អេស្ប៉ាញ ​និង​​ភាសាអារ៉ាប់ ​ ​​ដោយ​បណ្ឌិត្យ​សភា​​​ឯកសារនិង​ប្រវត្តិសាស្ត្រ​បក្ស​នៃ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន ​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​នៅពេលថ្មីៗ​កន្លងទៅ ​ដោយ​ទីភ្នាក់​ងារ​រៀបរៀង​​ បកប្រែ​និង​បោះ​ពុម្ព​ផ្សាយ​​នៃ​មជ្ឈិម​ចិន និងបាន​ចែកចាយ​ទាំង​​ក្នុង​និង​ក្រៅប្រទេស​។

មុន​ពេល​បើកធ្វើ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​សកល​​ស្តីពី​ស្ត្រី  ​​​​ការ​​បោះ​ពុម្ព​ផ្សាយ​​សៀវភៅ​ពីរក្បាល​នេះ​​ជា​​ពហុ​ភាសា​​  គឺ​​មានអំណោយផល​​ដល់​​អ្នកអាន​អន្តរជាតិ​ ក្នុង​ការស្វែងយល់​​យ៉ាង​ស៊ីជម្រៅ​នូវ​ខ្លឹមសារ​នៃ​ការអធិប្បាយ​​សំខាន់​ៗ​​ពាក់ព័ន្ធ​កិច្ចការ​នារី​​របស់​​លោក Xi Jinping ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​  ​ដើម្បី​ឈ្វេងយល់​យ៉ាង​ស៊ីជម្រៅ​ចំពោះ​ប្រាជ្ញា​ចិន​ ​គំនិតផ្តួចផ្តើមចិន ​និង​ផែនការ​ចិន​ ស្តីពី​ការជំរុញ​សមភាព​យេនឌ័រ​​នៃពិភពលោក ​​និង​ការអភិវឌ្ឍ​ដោយគ្រប់ជ្រុងជ្រោយរបស់​ស្ត្រី​,  ​​ដែល​មានសារៈ​សំខាន់​ចំពោះ​ការបង្កើន​​គំនិត​ឯកភាពរួម​ ​នៃ​សហគមន៍អន្តរជាតិ​ស្តីពី​ការបង្កើន​​កិច្ចសហប្រតិបត្តិការ​ផ្នែក​​កិច្ចការនារី​​សកល​​  ​ការជំរុញ​​ការអភិវឌ្ឍ​នៃ​កិច្ចការនារី​សកល  ​​និង​ការ​ពួតដៃគ្នា​ដើម្បី​កសាង​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ៕

សៀវភៅ «ការអធិប្បាយរបស់លោក Xi Jinping អំពីការងារស្ត្រី កុមារ និងការងារនៃសហព័ន្ធនារី » និង « ការអធិប្បាយរបស់លោក Xi Jinping អំពីការយកចិត្តទុកដាក់លើការអប់រំក្នុងគ្រួសារ » បកប្រែជាពហុភាសាបានចេញផ្សាយ