លោក Xi Jinping ៖បរិស្ថានអេកូឡូស៊ីល្អជាទ្រព្យសម្បត្តិរួមរបស់អ្នកទាំងអស់គ្នា
ការដាំដើមឈើជាសកម្មភាពពិសេសមួយក្នុងចំណោមសកម្មភាពការទូតរបស់ប្រមុខរដ្ឋបណ្តាប្រទេស។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានដាំដើមឈើមិត្តភាពជាច្រើនក្នុងឱកាសការទូតនានា ។
នាខែវិច្ឆិកា ឆ្នាំ ២០១៤ នៅក្រុងប៉េកាំង អ្នកដឹកនាំនិងតំណាងនៃបណ្តាតួអង្គសេដ្ឋកិច្ចដែលជាសមាជិកអង្គការសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិកបានរួមគ្នាដាំដើមឈើមិត្តភាពអាស៊ី-ប៉ាស៊ីហ្វិក។
នាខែមេសា ឆ្នាំ ២០១៩ ពិព័រណ៍សាកវប្បកម្មពិភពលោកបានធ្វើនៅក្រុងប៉េកាំង លោក Xi Jinping និងមេដឹកនាំភាគីបរទេសបានមានវត្តមានក្នុងពិធី “រួមគ្នាកសាងកោះបៃតងមិត្តភាព” ដែលបានដាំដើមMalus micromalus។
កាលពីខែឧសភា ឆ្នាំ២០២៣ លោក Xi Jinping និងប្រមុខរដ្ឋប្រទេសអាស៊ីកណ្តាលបានរួមគ្នាដាំដើមទទឹម ដែលកាលពី២១០០ឆ្នាំមុន ដើមទទឹមបានត្រូវនាំចូលក្នុងដែនចិន ដែលបានក្លាយជាសក្ខីភាពមួយនៃការផ្លាស់ប្តូរមេត្រីភាពរាប់ពាន់ឆ្នាំរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។
លោក Xi Jinping ធ្លាប់បញ្ជាក់ថា តាំងពីបុរាណមក ប្រទេសចិនមានទំនៀមទម្លាប់ល្អមួយគឺដាំដើមឈើ ថែរក្សាដើមឈើ។ បរិស្ថានអេកូឡូស៊ីល្អប្រសើរគឺជាទ្រព្យសម្បត្តិរួមសម្រាប់ប្រជាជនគ្រប់រូប។
ក្រោមការដឹកនាំនិងជំរុញរបស់លោក Xi Jinping ប្រទេសចិនបានចាប់ផ្តើមកសាងឧទ្យានជាតិ ឧទ្យានរុក្ខសាស្ត្រជាតិ ទូទាំងប្រទេសចិនបានអភិរក្ស អភិវឌ្ឍធនធានព្រៃឈើតាមមធ្យោបាយខុសគ្នា។ ក្នុងឆ្នាំ២០២៤ អាហារដែលដាំដុះផលិតក្នុងព្រៃឈើរបស់ចិន ទម្ងន់សរុបបានលើសពី២០០ លានតោន ចំណែកអ្នកធ្វើទេសចរអេកូបានលើសពី២៧០០ លាននាក់។ ប្រទេសចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលចាត់ទុកអេកូឡូស៊ីនិងកាបូនទាបជាអាទិភាព ដើម្បីជួយបន្ថែមភាពល្អប្រសើរដល់ជីវភាពរស់នៅរបស់ប្រជាជន៕