លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក William Ruto ប្រធានាធិបតីកេនយ៉ា

ប្រភព: CRI   |    2025-04-25 17:01:43

ថ្ងៃទី ២៤ ខែមេសា នៅទីក្រុងប៉េកាំង ​ លោក Xi Jinping ​ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​ជាមួយ​លោក​​​ William Ruto  ​ប្រធានាធិបតី​កេនយ៉ា​ ដែល​អញ្ជើញ​​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន​។  ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរបាន​ឯកភាព​​លើកកម្ពស់​​ទំនាក់ទំនង​ទ្វេភាគី​​ជា​​សហគមន៍​រួមវាសនា​ចិន​-កេនយ៉ា​ក្នុងយុគសម័យថ្មី។

លោក Xi Jinping  ​​បាន​ថ្លែងថា ​ការកសាង​សហគមន៍​រួម​វាសនា​ ​ជា​មាគ៌ា​សច្ចភាព​ដែល​គោរពគ្នា ​ស្មើភាពគ្នា ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា ​និង​ឈ្នះ-ឈ្នះ។ ​ចិន​និង​កេនយ៉ា​គួរ​ធ្វើជា​អ្នក​ដើរ​ស្រប​គ្នានិង​មិត្តពិតប្រាកដតាម​មាគ៌ា​ទំនើបកម្ម​។ ​ ​មិនថា​សភាពការណ៍​អន្តរជាតិ​​មានការ​ប្រែប្រួល​យ៉ាងណាក្តី ​​ ក៏​កម្មវត្ថុ​ដែល​សហប្រតិបត្តិការ​ ឈ្នះ-ឈ្នះ ​អភិវឌ្ឍរួមគ្នា​រវាង​ចិន​និង​ទ្វីប​អាហ្រ្វិកគឺ​​មិនកែប្រែនោះទេ។

លោក Xi Jinping  ​​បាន​សង្កត់ធ្ងន់ថា  ​​​សង្គ្រាម​ពន្ធគយ​ ​និង​សង្គ្រាម​ពាណិជ្ជកម្ម​គ្មានអ្នក​ឈ្នះនោះទេ។ ​ប្រទេសចិន​មិនបង្ក​ហេតុ ​​តែក៏​មិន​ខ្លាច​ការបង្កហេតុ​ដែរ  ​ចិន​​មានឆន្ទៈ​ធ្វើការជាមួយ​បណ្តាប្រទេស​លើ​សកលលោក ​​​ដើម្បី​ឆ្លើយតប​​នឹង​បញ្ហា​គ្រប់យ៉ាង​តាមរយៈ​ការ​សាមគ្គី​និង​កិច្ចសហប្រតិបត្តិការ  ​ ​​ដើម្បី​គាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន ​គាំពារ​​សណ្តាប់ធ្នាប់​ពាណិជ្ជកម្ម​អន្តរជាតិ ​គាំពារ​សច្ច​យុត្តិធម៌​​អន្តរជាតិ។

ជាការឆ្លើយតប ​ លោក​​​ William Ruto  បាន​ថ្លែងថា  ​​ភាគី​កេនយ៉ា​​មានឆន្ទៈ​​​ពួតដៃ​គ្នា​ជាមួយ​ចិន​ដើម្បីកសាង​សហគមន៍​រួមវាសនា​។ ​កិច្ចសហប្រតិបត្តិការ​រវាង​អាហ្វ្រិក​និង​ចិន​មាន​អំណោយ​ផល​ដល់​សន្តិភាពនិង​វឌ្ឍនភាព​នៃ​អាហ្វ្រិក​។ ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​​បំផ្លាញ​ច្បាប់​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​មានស្រាប់​។ ​​ភាគី​កេនយ៉ា​សូម​​កោតសរសើរ​ចំពោះ​ភាគីចិន​ ដែល​​បានដើរ​តួនាទី​ជា​ក្បាល​ម៉ាស៊ឺន​​រក្សា​ស្ថិរភាព​ក្នុង​សភាពការណ៍​ច្របូក​ច្របល់​នាពេល​បច្ចុប្បន្ន​  ​ដែលបាន​គាំពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រទេស​សកល​ខាងត្បូង​ទាំងមូល៕​​

  

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក William Ruto ប្រធានាធិបតីកេនយ៉ា