លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
រសៀលថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជានៅវិមានសន្តិភាពនៅរាជធានីភ្នំពេញ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ល្អ និងជាមិត្តដែកថែបថែមទៀត។ ភាគីចិនជឿជាក់ថា មាគ៌ាស្តារនិងអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជានឹងកាន់តែធំទូលាយ។ ចិននឹងផ្តល់ការគាំទ្រដូចពេលមុនៗចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រជាជនកម្ពុជារក្សាស្ថិរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រកម្ពុជាដើរតួនាទីកាន់តែសំខាន់ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិជាក់ស្តែងកាន់តែជិតស្និទ្ធក្នុងគ្រប់វិស័យ ធ្វើកិច្ចកសាង”ច្រករបៀងឧស្សាហកម្មបច្ចេកវិទ្យា” និង ”ច្រករបៀងត្រីនិងអង្ករ” របស់កម្ពុជាឱ្យបានល្អ និងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនិងគមនាគមន៍ជាដើម ដើម្បីឱ្យកម្ពុជាចែករំលែកបានកាន់តែច្រើនថែមទៀតនូវកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានថ្លែងថា កម្ពុជានិងចិនជាមិត្តដែកថែប ប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីគ្រប់រដូវកាល ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ហើយពួតដៃគ្នានិងរួមសុខរួមទុក្ខជាមួយគ្នាជាប់រហូត។ សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយបានបំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្តាប្រទេសនានា និងញ៉ាំឱ្យស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ ភាគីកម្ពុជាមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិនដើម្បីពួតដៃគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈាមគ្រប់បែប យ៉ាង ៕