លោកXiJinpingប្រធានរដ្ឋចិនចូលគាល់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ

ប្រភព: CRI   |    2025-04-24 15:29:44

យប់​ថ្ងៃ​ទី​១៧​ខែ​មេសា លោក​XiJinpingប្រធាន​រដ្ឋ​ចិនបាន​ចូល​គាល់​សម្តេច​ព្រះ​មហា​ក្សត្រីនរោត្តម មុនិនាថ សី​ហ​នុនៅ​ព្រះបរម​​រាជ​វាំង​ក្រុង​ភ្នំ​ពេញ។

លោក​XiJinpingបានលើកឡើងថា ព្រះករុណា ព្រះបាទ​​​​​សម្ដេច ព្រះនរោត្តមសីហនុ ព្រះ​បរមរតនកោដ្ឋនិង​ថ្នាក់​ដឹកនាំចិនជំនាន់ចាស់ បាន​បង្កើត​ទំនាក់ទំនង​មិត្តភាពដែក​ថែប​រវាងចិននិងកម្ពុជាដែល​មានភាពរឹងមាំ​មិនអាច​បំបែក​បាន​ ប្រទេស​យើង​ទាំង​ពីរ​នឹង​ចង​ចាំ​ជា​និច្ច​នូវព្រះ​រាជ​បូ​ជ​នីយកិច្ច​ជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។ សម្តេចព្រះមហាក្សត្រី​ជា​សាក្សី​និង​ជា​អ្នកជំរុញ​ទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ហើយ​មាន​មនោសញ្ចេតនាមិត្តភាពជា​ពិសេ​ស​ចំពោះប្រជាជនចិន។ ព្រះ​អង្គ​​ពិតជា​ស័ក្តិសម​ក្នុងការ​ទទួលបាន​គ្រឿង​ឥស្ស​រិយយស​មិត្ត​ភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេសចិនគឺជាផ្ទះទីពីររបស់ព្រះ​អង្គ ស្វាគមន៍ទ្រង់​យាង​ទៅ​កាន់ប្រទេសចិននៅគ្រប់​ពេល​វេលា​។

សម្តេចព្រះមហាក្សត្រី​នរោត្តម មុនិ​នា​ថ សី​ហ​នុ​មាន​ព្រះ​សវនីយ៍​ថា លោកប្រធាន​រដ្ឋ​ចិន​Xi Jinping គឺជាមិត្តដ៏អស្ចារ្យបំផុតរបស់កម្ពុជា ហើយ​ដំណើរទស្សនកិច្ច​លើក​នេះគឺ​ជា​កិត្តិ​យស​ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ខ្ញុំមានសេចក្តី​សោមនស្សរីករាយ​ណា​ស់​ដែលបាន​មើល​ឃើញទំនាក់ទំនងមិត្តភាព​កម្ពុជា-ចិនដែលបានពូន​ជ្រំ​ឡើង​ដោយថ្នាក់​ដឹក​នាំ​ជំនា​ន់​ចាស់​នៃប្រទេសទាំងពីរ​ត្រូវបានពង្រឹង​និង​ពង្រីក​ឥត​ឈប់ឈរ ខ្ញុំជឿជាក់​ថា ចំ​ណ​ង​មិត្ត​ភាព​ដែក​ថែប​រវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ និងរឹង​មាំ​មិនអាចបំបែក​បា​ន​៕

លោកXiJinpingប្រធានរដ្ឋចិនចូលគាល់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ