លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរការបើកកិច្ចប្រជុំកំពូលលើកទី៩នៃសហគមន៍អាមេរិកឡាទីននិងប្រទេសការាបៀន
ថ្ងៃទី៩ខែមេសា កិច្ចប្រជុំកំពូលលើកទី៩នៃសហគមន៍អាមេរិកឡាទីននិងប្រទេសការាបៀនបានបើកធ្វើនៅប្រទេស Honduras ដែលជាប្រធានផ្លាស់វេន។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរការបើកកិច្ចប្រជុំកំពូលលើកនេះ។
លោក Xi Jinping បានគូសបញ្ជាក់ថា សហគមន៍អាមេរិកឡាទីននិងប្រទេសការាបៀនប្រកាន់ខ្ជាប់ភាពឯករាជ្យម្ចាស់ការ និង បានដើរតួនាទីដ៏សំខាន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសាមហរណកម្មក្នុងតំបន់ផងដែរ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីនបានឆ្លងកាត់ការសាកល្បងនៃបញ្ហាប្រឈមដ៏ស្មុគស្មាញនិងបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិ បានឈានចូលដំណាក់កាលថ្មីដែលប្រកបដោយសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ច្នៃប្រឌិតថ្មី បើកទូលាយនិងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជន។ ទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរមានភាពស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងអាមេរិកឡាទីន បានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។ ប្រទេសចិនរីករាយរួមជាមួយប្រទេសក្នុងតំបន់ ដើម្បីជំរុញឱ្យការកសាងសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីនទទួលបានការអភិវឌ្ឍថ្មីដោយឥតឈបឈរ៕