លោកXi Jinpingប្រធានរដ្ឋចិននិងលោកស្រីDroupadi Murmuប្រធានាធិបតីឥណ្ឌាផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឥណ្ឌា

ប្រភព: CRI   |    2025-04-03 16:57:25

ថ្ងៃទី​១ ខែមេសា ​លោក​Xi Jinpingប្រធានរដ្ឋ​ចិន​និង​លោកស្រីDroupadi Murmu​ប្រធានាធិបតី​ឥណ្ឌា​បាន​ផ្ញើសារលិខិត​ទៅវិញទៅមក​ ដើម្បី​អបអរសាទរ​ខួប​៧៥​ឆ្នាំ​នៃ​ការ​បង្កើតទំនាក់ទំនង​ការទូត​រវាង​ចិន​និង​ឥណ្ឌា។

លោក​Xi Jinpingបាន​លើកឡើងថា​ ​ខ្ញុំរីករាយ​ធ្វើការ​ជាមួយ​លោកស្រីប្រធានាធិបតី​ ចាត់​ទុក​ខួប​៧៥ឆ្នាំ​នៃ​ការបង្កើតទំនាក់ទំនង​ការទូត​​រវាង​ចិន​និង​ឥណ្ឌា​ជា​កាលានុវត្តភាព​មួយ ​ដើម្បី​បង្កើន​ទំនុកចិត្ត​​ផ្នែក​នយោបាយ​ទៅវិញទៅមក​​ បង្កើន​ការផ្លាស់ប្តូរ​និង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​ប្រាស្រ័យទាក់ទង​និង​កិច្ចសម្របសម្រួល​ក្នុង​កិច្ចការ​អន្តរជាតិសំខាន់​ៗ​ ​ក៏ដូចជា​រួមគ្នា​គាំពារឱ្យបានល្អ​នូវ​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់ព្រំដែន​ចិន-ឥណ្ឌា ​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនងរវាង​ចិន​និង​ឥណ្ឌា​វិវឌ្ឍទៅមុខតាម​មាគ៌ា​ដ៏​រឹងមាំនិង​ស្ថិរភាព​ ​ក្នុងន័យ​រួមចំណែក​សម្រាប់​សន្តិភាពនិងវិបុលភាព​ពិភពលោក​។

​លោកស្រីDroupadi Murmuបាន​លើកឡើងក្នុង​សារលិខិត​ថា​ ​ឥណ្ឌា​និង​ចិន​ជា​ប្រទេស​នៅ​ធំជិតខាងគ្នា ​ហើយ​មាន​ចំនួនប្រជាជន​ត្រូវ​ជា​​១ភាគ៣​​នៃចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។​ទំនាក់ទំនងទ្វេភាគី​ដែល​ប្រកបដោយស្ថិរភាព​ អាច​ព្យាករណ៍បាន​និង​មេត្រីភាព​នឹង​នាំមក​សុភមង្គល​និងផលប្រយោជន៍​ដល់​ប្រទេសទាំង២​និងពិភពលោក​។​សូមឱ្យ​យើង​ចាត់ទុក​ខួប៧៥ឆ្នាំ​នៃ​ការបង្កើតទំនាក់ទំនង​ការទូត​រវាង​​ឥណ្ឌា​និង​ចិន​ជា​កាលានុវត្តភាពមួយ​ ដើម្បីរួមគ្នាជំរុញឱ្យ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន​វិវឌ្ឍទៅមុខ​ប្រកបដោយ​ភាពរឹងមាំនិងស្ថិរភាព៕

លោកXi Jinpingប្រធានរដ្ឋចិននិងលោកស្រីDroupadi Murmuប្រធានាធិបតីឥណ្ឌាផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឥណ្ឌា