លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​ថ្លែង​ការជូនពរ​ដ៏​ល្អបវរ​ចំពោះ​ស្ត្រី​គ្រប់​ជនជាតិ​និង​​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេសចិន​សូមឱ្យ​​រីករាយក្នុង​ថ្ងៃបុណ្យ​ទិវានារី​អន្តរជាតិ​

ប្រភព: CRI   |    2025-03-07 17:19:54

រសៀលថ្ងៃ​ទី៦ខែមីនា ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋចិន​និងជាប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​បាន​អញ្ជើញ​សួរ​សុខទុក្ខ​សមាជិក​នៃបក្ស​សម្ព័ន្ធ​ប្រជាធិបតេ្យ ​បក្សវឌ្ឍនភាព​ប្រជាធិបតេយ្យ​និង​សមាជិក​មកពី​មជ្ឈដ្ឋាន​អប់រំ​ដែលចូលរួម​មហាសន្និបាត​លើកទី៣នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​នីតិកាលទី១៤​ ។ ​បន្ទាប់មក ​លោកបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំរួម​ ដើម្បី​ស្តាប់​មតិយោបល់​និង​សំណើ ។

ក្នុងឱកាសដែល​ទិវានារី​អន្តរជាតិ​៨មីនាជិត​ចូល​មកដល់ ​លោក ​Xi ​Jinping ​បានតាង​នាម​ឱ្យ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​សម្តែង​ការ​ជូនពរ​ដ៏​ល្អបវរ​ចំពោះ​តំណាង​ស្ត្រី ​សមាជិកស្ត្រី ​បុគ្គលិកស្ត្រី​ ដែលចូលរួម​មហាសន្និបាត​នៃសភាទាំងពីរ ​ព្រមទាំងស្ត្រី​​គ្រប់ជនជាតិ​និង​​​គ្រប់មជ្ឈដ្ឋាន​ទូទាំងប្រទេស ​​ក៏ដូចជា​ជនរួមជាតិ​ស្ត្រីនៅ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង ​ម៉ាកាវនិង​តំបន់​តៃវ៉ាន់ ​និង​អាណិកជនចិន​ស្ត្រី​នៅបរទេស ៕

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​ថ្លែង​ការជូនពរ​ដ៏​ល្អបវរ​ចំពោះ​ស្ត្រី​គ្រប់​ជនជាតិ​និង​​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេសចិន​សូមឱ្យ​​រីករាយក្នុង​ថ្ងៃបុណ្យ​ទិវានារី​អន្តរជាតិ​