លោកXiJinping៖ ត្រូវពង្រឹងតួនាទីនៃការអប់រំក្នុងការគាំទ្របច្ចេកវិទ្យានិងធនធានមនុស្ស ដើម្បីបង្កើតជានិម្មាបនកម្មដ៏រស់រវើក ដែលមានធនធានមនុស្សច្រើនឡើងៗនិងអាចប្រើប្រាស់ទេពកោសល្យរៀងៗខ្លួន

ប្រភព: CRI   |    2025-03-07 17:09:08

រសៀលថ្ងៃទី៦ខែ​មីនា លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​ បាន​អ​ញ្ជើ​ញ​សួរសុខទុក្ខសមាជិកសភា​ប្រឹក្សា​នយោបាយ​នៃបក្ស​សហព័ន្ធ​ប្រជាធិបតេយ្យ គណ​បក្ស​វឌ្ឍនភាពប្រជាធិបតេយ្យនិងសមាជិក​មកពី​មជ្ឈដ្ឋានអប់រំ ដែលបានចូលរួម​មហា​សន្និ​បា​ត​លើកទី៣​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេស​ចិននីតិកាល​ទី​១៤។ លោក​បាន​ចូល​រួម​កិច្ចប្រជុំរួម ដើម្បី​ស្តាប់មតិយោបល់និង​សំណើ​របស់​ពួក​គេ។ លោក​ Xi Jin​pingបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងចាំ​បាច់​ត្រូវក្តាប់​ឱ្យ​បាន​ស៊ី​ជ​ម្រៅ​នូវ​តម្រូវការ​នៃ​​ការ​ធ្វើ​ទំនើបកម្មតាមបែបចិនចំពោះ​វិស័យ​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ និងធនធាន​មនុស្ស​ ត្រូវ​ពង្រឹងតួនាទី​នៃការអប់រំក្នុងការគាំទ្របច្ចេកវិទ្យានិងធនធាន​មនុស្ស ដើម្បី​បង្កើត​ជា​និម្មាបនកម្ម​ដ៏រស់រវើក ដែលមាន​ធនធាន​មនុស្ស​ច្រើន​ឡើង​និង​អាច​ប្រើ​ប្រាស់ទេពកោសល្យរៀង​ៗ​ខ្លួន ។

លោក Xi Jinping បានចង្អុលបង្ហាញថា ការកសាងប្រទេសខ្លាំងក្លា​ខាងការ​អប់រំ ខាង​បច្ចេក​វិទ្យា និងខាង​ធនធានមនុស្ស​ គឺជាទំនួលខុសត្រូវរួមរបស់បក្សទាំង​មូល​និង​សង្គម​ទាំង​មូល។ ឥស្សរជនគ្រប់​រូប​នៃបក្ស​សហព័ន្ធ​ប្រជាធិបតេយ្យ គណ​បក្ស​វឌ្ឍនភាព​ប្រជា​ធិប​តេ​យ្យ​និង​មជ្ឈដ្ឋាន​អប់រំ​ត្រូវ​ដើរ​តួនាទី​នៃ​ឧត្តមភាព​រៀងៗ​ខ្លួន ដើម្បី​រួមចំណែកជា​តម្រិះ​ប្រា​ជ្ញា​និង​កម្លាំង​ក្នុងការកែលម្អប្រសិទ្ធភាពទាំង​មូល​នៃប្រព័ន្ធច្នៃ​ប្រឌិត​ថ្មី​របស់​ប្រទេស​ជាតិ៕

លោកXiJinping៖ ត្រូវពង្រឹងតួនាទីនៃការអប់រំក្នុងការគាំទ្របច្ចេកវិទ្យានិងធនធានមនុស្ស ដើម្បីបង្កើតជានិម្មាបនកម្មដ៏រស់រវើក ដែលមានធនធានមនុស្សច្រើនឡើងៗនិងអាចប្រើប្រាស់ទេពកោសល្យរៀងៗខ្លួន