ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់​ខ្ជាប់​ដោយ​មិន​ងាករេ​នូវ​ការ​អនុវត្ត​ទស្សនៈ​ស្តីពី​​សន្តិសុខជាតិ​ទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈា

ប្រភព: CRI   |    2025-03-03 16:08:41

កាលពី​ព្រឹក​ថ្ងៃទី ២៨​ ខែកុម្ភៈ ​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​​ ​​​បានរៀបចំធ្វើ​កិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ ស្តីពីការកសាងប្រទេសចិនដែលមានសុវត្ថិភាព​​កាន់តែ​ខ្ពស់ ក្រោម​អធិបតីភាព​របស់​​​លោក Xi Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​ ។ លោក​បានសង្កត់ធ្ងន់ថា ការកសាងប្រទេសចិនដែល​មាន​សុវត្ថិភាពកម្រិតខ្ពស់ គឺពាក់ព័ន្ធ​ទៅនឹង​ភាពរុងរឿងនៃបុព្វហេតុ ​ជីវិតល្អបវរ​របស់ប្រជាជន និង​សន្តិសុខ​​​​ជា​យូរអង្វែងរបស់ប្រទេសចិន​។ ​យើងត្រូវ​ប្រកាន់​ខ្ជាប់​​ដោយ​​មិន​ងាករេ​នូវ​ការ​អនុវត្ត​ទស្សនៈ​ស្តីពី​​សន្តិសុខជាតិ​ទាំងមូល ខិតខំប្រឹងប្រែង​ដើម្បីធ្វើឱ្យ​ប្រទេសកាន់តែមានសន្តិសុខ សង្គមកាន់តែមានសណ្តាប់ធ្នាប់ ​អភិបាលកិច្ច​កាន់តែមាន​ប្រសិទ្ធភាព និង​ប្រជាជនកាន់តែពេញចិត្ត​ចំពោះជីវភាព​​ និយាយ​រួម​គឺ​​​ជំរុញ​ការកសាងប្រទេសចិនដែលមានសន្តិសុខ​ឱ្យ​ឈាន​ដល់កម្រិតកាន់តែ​ខ្ពស់ ​។

លោក Xi Jinping បានបន្ត​ថា ត្រូវ​បង្កើន​ការកសាងប្រទេសចិនដែលមានសន្តិសុខ​​ មិន​អាចបន្ធូរបន្ថយឡើយ​ ​​ដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលនិង​ការវិវ​ឌ្ឍ​​នៃ​ស្ថានការណ៍​និងភារកិច្ច​។​ យើង​ត្រូវប្រកាន់​ខ្ជាប់​ដោយ​មិន​ងាករេ​នូវ​ការ​អនុវត្ត​ទស្សនៈ​ស្តីពី​​សន្តិសុខជាតិ​ទាំងមូលដែល​ជា​គោល​លំនាំ​ដ៏​សំខាន់​សម្រាប់​​ការកសាងប្រទេសចិនដែលមានសន្តិសុខ​កម្រិតកាន់តែ​ខ្ពស់ ​។ ត្រូវ​រួមសហការ​គ្នា​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែងពី​​​ក្រសួង​-ស្ថាប័នដល់​​​​តំបន់​មូល​ដ្ឋាននានាទូទាំងប្រទស​​ ដើម្បី​បង្កលក្ខណៈសម្បត្តិ​​សម្រាប់​សន្តិសុខ​ជាតិ​ទាំងមូល​ ​និង​កសាង​មូល​ដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​សន្តិសុខ​ជាតិ​ជា​យូរ​អង្វែង​តាម​រយៈ​​ការដោះស្រាយបញ្ហាសន្តិសុខ​នីមួយ​ៗ​ឱ្យបានទាន់ពេលវេលា និង​ប្រកបដោយប្រសិទ្ធភាព៕

ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់​ខ្ជាប់​ដោយ​មិន​ងាករេ​នូវ​ការ​អនុវត្ត​ទស្សនៈ​ស្តីពី​​សន្តិសុខជាតិ​ទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈា