លោកXi Jinping៖អនាគតរបស់សហគ្រាសឯកជនមានភាពទូលំទូលាយ ហើយពេលវេលាសម្រាប់សហគ្រាសឯកជននិងសហគ្រិនឯកជនដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួនបានមកដល់

ប្រភព: CRI   |    2025-02-24 17:11:18

លោកបាន​គូសបញ្ជាក់ថា​ ​គោលនយោបាយ​មូលដ្ឋាន​របស់​បក្ស​និងរដ្ឋ​​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​បានត្រូវ​រួមបញ្ចូលទៅ​ក្នុង​​ប្រព័ន្ធរបប​សង្គមនិយម​ដែលមាន​លក្ខណៈ​ពិសេសរបស់ប្រទេសចិន​ ​ហើយ​នឹង​ប្រកាន់​ខ្ជាប់​ និងអនុវត្ត​ជា​និច្ចកាល ​មិន​អាចកែប្រែ​ ក៏​គ្មាន​លទ្ធភាព​កែប្រែទេ។​ ក្នុង​យុគសម័យ​និង​ដំណើរថ្មី​ ​អនាគត​នៃការអភិវឌ្ឍ​របស់​សហគ្រាស​ឯកជន​មានភាព​ទូលំទូលាយ ​ហើយ​​ពេលវេលា​សម្រាប់​សហគ្រាស​ឯកជន​និង​សហគ្រិន​ឯកជន​ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​បាន​មកដល់​​ ត្រូវតែ​បង្រួមបង្រួម​គំនិត​ ​ពង្រឹងទំនុកចិត្ត ​និងជំរុញ​ការអភិវឌ្ឍ​ប្រកបដោយភាព​រឹងមាំ​និងគុណភាពខ្ពស់​នៃ​សេដ្ឋកិច្ច​ឯកជន។​ ​សង្ឃឹមថា​ សហគ្រាសឯកជន​និង​សហគ្រិន​ឯកជន​នឹងមានឆន្ទៈ​ក្នុង​ការតបស្នងសង​គុណរបស់​ប្រទេសជាតិ ​ផ្តោតសំខាន់​ទៅ​លើការអភិវឌ្ឍ ​គោរពច្បាប់និងធ្វើ​អាជីវកម្មឱ្យបានល្អ ​ជំរុញ​វិបុលភាពរួម​​តាមរយៈ​អ្នកមានជា​មុន ​ដើម្បី​រួមចំណែក​កាន់តែ​ច្រើនសម្រាប់​ការជំរុញការធ្វើ​ទំនើបកម្ម​តាម​បែប​ផែនចិន​៕

លោកXi Jinping៖អនាគតរបស់សហគ្រាសឯកជនមានភាពទូលំទូលាយ ហើយពេលវេលាសម្រាប់សហគ្រាសឯកជននិងសហគ្រិនឯកជនដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួនបានមកដល់