លោក Xi Jinping លើកឡើងពីការអភិវឌ្ឍ៖ អភិវឌ្ឍទៅតាមលក្ខខណ្ឌរបស់តំបន់នីមួយៗ ដើម្បីបង្កើនកម្លាំងចលករថ្មីនៃតំបន់នានា
ការរៀបចំជាសមូហភាព ដើម្បីឱ្យតំបន់អភិវឌ្ឍដោយសម្របសម្រួល ជាខ្លឹមសារសំខាន់មួយនៃការអនុវត្តគំនិតធ្វើអភិបាលកិច្ចរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ តាំងពីសមាជបក្សលើកទី២០មក លោកបានធ្វើជាអធិបតីនៃកិច្ចប្រជុំការងារអភិវឌ្ឍក្នុងតំបន់ចំនួន៩ លើក និងកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចំនួន៧ លើក ដើម្បីពិនិត្យពិភាក្សាពីឯកសារសំខាន់ៗនៃការអភិវឌ្ឍក្នុងតំបន់របស់ប្រទេសចិន។ ពេលចុះទៅត្រួតពិនិត្យការងារច្រើនលើកតាមមូលដ្ឋានលោកបានគូសបញ្ជាក់ថា៖ ប្រទេសចិនមានទឹកដីធំ ប្រជាជនច្រើន តំបន់នីមួយៗមានស្ថានភាពខុសប្លែកពីគ្នា ដែលគម្លាតខុសគ្នារវាងតំបន់និងតំបន់ លើពិភពលោក ក៏កម្រឃើញណាស់ ដូច្នេះគឺថា ការចាត់ចែងឱ្យតំបន់អភិវឌ្ឍជាបញ្ហាដ៏ធំនិងសំខាន់មួយ។
ប្រទេសចិនបានរៀបចំតាមប្រព័ន្ធចំពោះតំបន់ឦសាន តំបន់កណ្តាល និងតំបន់ខាងលិច លើកទឹកចិត្តឱ្យតំបន់ទាំងនេះផ្អែកលើលក្ខណៈពិសេសរបស់ខ្លួន អភិវឌ្ឍឧស្សាហកម្មខុសគ្នាដែលសមស្របនឹងកម្រិតធនធានខុសគ្នា ដែលអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាពបាន។
ប្រទេសចិនបានជំរុញឱ្យតំបន់សេដ្ឋកិច្ចខ្លាំងដូចជា ប៉េកាំង-ធានជីន-ហឺបៃ តំបន់ដីសណ្តទន្លេយ៉ង់សេ មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដើរតួនាទីនាំមុខ ដើម្បីក្លាយជាប្រភពកម្លាំងចលករសំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន។
ប្រទេសចិនបន្តជំរុញឱ្យតំបន់សេដ្ឋកិច្ចតាមបណ្តោយទន្លេយ៉ងសេអភិវឌ្ឍដោយគុណភាពខ្ពស់ ជំរុញឱ្យបណ្តោយទន្លេលឿងអភិវឌ្ឍគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពខ្ពស់និងការពារអេកូឡូស៊ីបានល្អ ដែលបង្ហាញឱ្យឃើញថា ប្រទេសចិនយកចិត្តទុកដាក់លើការអភិរក្សអេកូឡូស៊ី អភិវឌ្ឍបែបបៃតង។
យុទ្ធសាស្ត្រជាតិដែលសំដៅលើការអភិវឌ្ឍក្នុងតំបន់ខុសគ្នារបស់ប្រទេសចិន បានរួមគ្នាក្លាយជាកម្លាំងខ្លាំងក្លានៃការធ្វើទំនើបកម្មតាមបែបផែនចិន៕