លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនចុះហត្ថលេខាលើបញ្ជា ដើម្បីចេញ "បទប្បញ្ញត្តិស្តីពីការស្រាវជ្រាវបរិក្ខារយោធាតាមបែបវិទ្យាសាស្រ្ត"ដែលទើបត្រូវបានធ្វើវិសោធនកម្ម
ពេលថ្មីៗនេះ លោក Xi Jinpingប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបញ្ជា ដើម្បីចេញ "បទប្បញ្ញត្តិស្តីពីការស្រាវជ្រាវបរិក្ខារយោធាតាមបែបវិទ្យាសាស្រ្ត" ដែលទើបត្រូវបានធ្វើវិសោធនកម្ម ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥តទៅ ។
បទប្បញ្ញត្តិនេះប្រកាន់ខ្ជាប់នូវការណែនាំដោយគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតរបស់ Xi Jinping ស្តីពីការពង្រឹងយោធា អនុវត្តយ៉ាងហ្មត់ចត់នូវគោលការណ៍ណែនាំយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ក្តាប់ជាប់នូវលក្ខណៈពិសេស និងច្បាប់នៃការងារស្រាវជ្រាវបរិក្ខារតាមបែបវិទ្យាសាស្ត្រ ព្រមនិងធ្វើឱ្យមានបទដ្ឋានជាមូលដ្ឋាននិងការរៀបចំប្រព័ន្ធច្បាប់សម្រាប់ការងារស្រាវជ្រាវបរិក្ខារតាមបែបវិទ្យាសាស្រ្តក្រោមស្ថានភាពថ្មី វាគឺជាបទប្បញ្ញត្តិមូលដ្ឋាននៃការងារស្រាវជ្រាវបរិក្ខារយោធាតាមបែបវិទ្យាសាស្រ្ត។
សូមបញ្ជាក់ថា បទប្បញ្ញត្តិនេះមាន ៨ ជំពូក និង ៤៩ មាត្រា ដែលបំពេញតាមតម្រូវការនៃការកសាងប្រព័ន្ធគ្រប់គ្រងទំនើបកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់សព្វាវុធនិងបរិក្ខារក្នុងយុគសម័យថ្មី។ការដាក់ចេញនិងអនុវត្តបទប្បញ្ញត្តិនេះ នឹងផ្តល់ការធានាជាប្រព័ន្ធសម្រាប់ជំរុញការស្រាវជ្រាវបរិក្ខារយោធាតាមបែបវិទ្យាសាស្ត្រអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕