អ្នកដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនរូបផ្ញើសារលិខិតជូនលោកXi Jinping ដើម្បីសម្តែងការសួរសុខទុក្ខស្តីពីករណីគ្រោះរញ្ជួយដីនៅស្រុកDingriភូមិភាគស្វយ័តXizang
ប្រភព: CRI |
2025-01-10 17:53:06
ចាប់តាំងពីស្រុកDingriក្រុងXigazeភូមិភាគស្វយ័តXizangកើតមានគ្រោះរញ្ជួយដីមក អ្នកដឹកនាំនៃប្រទេសជាច្រើននិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនរូបបានផ្ញើសារលិខិតជូនលោកXi Jinpingប្រធានរដ្ឋចិន ឬឆ្លងតាមវិធីផ្សេងទៀត ដើម្បីសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ។អ្នកដឹកនាំបរទេសបានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំនិងការសួរសុខទុក្ខចំពោះការស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងច្រើនព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះរញ្ជួយដី ហើយវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការជួយសង្គ្រោះយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចិន ហើយជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនក្នុងតំបន់រងគ្រោះមុខជានឹងយកឈ្នះលើគ្រោះមហន្តរាយនិងស្តារលំនៅដ្ឋានឡើងវិញ៕