គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំដើម្បីសិក្សាអំពីការងារជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស្រុក Dingri ភូមិភាគស្វយ័ត Xizang ក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការបក្ស Xi Jinping

ប្រភព: CRI   |    2025-01-10 17:52:16

ថ្ងៃទី ​៩ ខែមករា​ឆ្នាំ​២០២៥ គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃការិយាល័យនយោបាយ​​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​បាន​បើកធ្វើកិច្ចប្រជុំដើម្បីសិក្សា​អំ​ពីការងារជួយ​សង្គ្រោះគ្រោះរញ្ជួយដីនៅស្រុក​ Dingri​ ភូមិភាគស្វយ័ត​ Xizang។ លោកអគ្គលេខាធិការ​បក្ស Xi​ Jinping​ បាន​អញ្ជើញជាអធិបតី​ ​ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំបានលើកឡើងថា​ ​ចាប់តាំងពីកើតមាន​គ្រោះរញ្ជួយដីនៅស្រុក​ Dingri​ ភូមិភាគស្វយ័ត​ Xizang មក ​ក្រោមការដឹកនាំ​ដ៏មុតមាំ​របស់​មជ្ឈិមបក្ស​ដែល​មាន​លោក​ Xi​ Jinping​ ជាប្រមុខស្នូល​ ​តំបន់​មូលដ្ឋាន​និងស្ថាប័នមានសមត្ថកិច្ច​បាន​ប្រតិកម្ម​យ៉ាងរហ័ស និងរៀបចំចាត់ចែងដោយមានប្រសិទ្ធភាព ​សមាជិកបក្ស​និងកម្មាភិបាលមហាជន​ទាំងឡាយ​បាន​រួមសាមគ្គីគ្នា​តស៊ូប្រយុទ្ធ ​ជាពិសេសកម្លាំង​ជួយសង្គ្រោះ​ដូចជា​ក្រុមពន្លត់អគិ្គភ័យនិងក្រុមជួយសង្គ្រោះចម្រុះ ​កងទ័ពរំដោះប្រជាជនចិន​ ​កងកម្លាំង​ប៉ូលិសប្រដាប់អាវុធ​ ​និងសហគ្រាសមជ្ឈិមជាដើមបានពុះពារការលំបាកដូចជា​ធាតុអាកាសរងាខ្លាំង​ ​រយៈកម្ពស់ខ្ពស់​ ​និងការខ្វះអុកស៊ីហ្សែន ​ដើម្បីរុករកនិងជួយសង្គ្រោះ​ជនរងគ្រោះ​​យ៉ាងដុតដៃដុត​ជើង ​ដែលបាន​កាត់បន្ថយចំនួន​អ្នកសា្លប់និងរងរួសជា​អតិបរមា ​ការងារប្រយុទ្ធប្រឆាំងនឹងគ្រោះ​រញ្ជួយ​ដីនិងជួយ​សង្គ្រោះគ្រោះមហន្តរាយមានភាពរលូនជាទូទៅ​។​

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា​ ​ខណៈពេលនេះ ​ការងាររប្រយុទ្ធប្រឆាំងនឹងគ្រោះរញ្ជួយដីនិងជួយ​សង្គ្រោះគ្រោះមហន្តរាយកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ ​មិនត្រូវ​ធូររលុងឡើយ។ ត្រូវធ្វើការងារឱ្យ​បានកាន់តែលម្អិត​ ​ដើម្បីយកឈ្នះលើការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរញ្ជួយដីនិងជួយ​សង្គ្រោះគ្រោះមហន្តរាយ៕

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំដើម្បីសិក្សាអំពីការងារជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស្រុក Dingri ភូមិភាគស្វយ័ត Xizang ក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការបក្ស Xi Jinping