លោក Xi Jinping ផ្ញើសារលិខិតអបអរការបើកការបើកសមាជលើកទី៩នៃសមាគមអ្នកច្បាប់ចិន

ប្រភព: CRI   |    2025-01-10 17:51:36

 ព្រឹកថ្ងៃទី១០ ខែមករា  ​​​សមាជ​លើក​ទី​៩​​​នៃ​សមាគម​​អ្នក​ច្បាប់​​ចិន​​​​បាន​បើក​​ធ្វើ​​នៅទីក្រុងប៉េកាំង  លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​ផ្ញើ​​សារ​លិខិត​អបអរ​ការបើក​សមាជ។​

លោក Xi Jinping ​បាន​សម្តែង​ការ​សួរសុខទុក្ខ​ចំពោះ​អ្នក​ប្រកប​ការងារ​ផ្នែក​​ច្បាប់​នៅ​​ទូទាំងប្រទេសចិន​ និងបាន​លើក​ឡើង​ពី​ការរំពឹងទុក​​ចំពោះ​​​សមាគម​អ្នក​​ច្បាប់​ចិន​​​។

លោក Xi Jinping ​បាន​លើកឡើងថា  ​​ក្នុងយុគសម័យថ្មី​និង​ដំណើរ​ថ្មី ​​សមាគម​អ្នក​​ច្បាប់​ចិន​គ្រប់​ជាន់​ថ្នាក់​​​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​មាគ៌ា​​នីតិរដ្ឋ​នៃ​សង្គមនិយម​ប្រកបដោយ​​លក្ខណៈ​ពិសេស​ចិន​ ​​ដើម្បី​​រួមចំណែក​ក្នុង​បុព្វហេតុ​​បក្ស​និង​រដ្ឋ​  ​​​ដើរតួនាទី​ជាស្ពាននិង​​ចំណង​តភ្ជាប់​​ឱ្យ​កាន់តែ​ល្អ​  ដើម្បី​​​ធ្វើឱ្យ​បាន​​ល្អ​ទាំង​ការងារ​ស្រាវជ្រាវ​​ផ្លូវ​​ច្បាប់​   ​ការផ្តល់​សេវា​ខាង​ច្បាប់   ​​ ​ការឃោសនា​​ខាង​​ច្បាប់  ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ ​អ្នក​ប្រកប​ការងារ​ផ្នែក​ច្បាប់​ត្រូវ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​ការកសាង​នីតិរដ្ឋ​​​ដោយគ្រប់ជ្រុងជ្រោយ ​ដើម្បី​​រួមចំណែកថ្មី​ក្នុងការធ្វើ​ទំនើបកម្ម​តាមបែបផែនចិន៕​

លោក Xi Jinping ផ្ញើសារលិខិតអបអរការបើកការបើកសមាជលើកទី៩នៃសមាគមអ្នកច្បាប់ចិន