លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០

ប្រភព: CRI   |    2025-01-07 16:07:42

ព្រឹកថ្ងៃទី ៦ ខែមករា  ​​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​​​បាន​​​ថ្លែង​សុន្ទរកថា​គន្លឹះ​​ក្នុង​​សន្និសីទពេញអង្គលើកទី៤ ​នៃគណៈកម្មាធិការ​ត្រួតពិនិត្យវិន័យមជ្ឈិមចិន​អាណត្តិទី២០​។ ​លោកបាន​គូសបញ្ជាក់ថា  ​ចាប់ពី​​ចូល​​យុគសម័យ​ថ្មី​មក   ​ការ​គ្រប់គ្រង​បក្ស​យ៉ាង​តឹងរឹង​​ដោយ​គ្រប់ជ្រុងជ្រោយ​ និង​ការប្រឆាំង​អំពើ​​ពុករលួយ​បាន​អនុវត្ត​ក្នុង​​កម្រិត​ខ្លាំង​មិនធ្លាប់​មាន​  ​ហើយ​ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​។  ​យើង​​​ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ ​ភាព​មុតមាំ​ក្នុង​ការ​​បន្ត​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុករលួយ​  ​​​ រក្សា​​ភាព​នឹងធឹង​នៃ​យុទ្ធសាស្ត្រ​​   ​រក្សា​​​សម្ពាធ​ខ្ពស់​  ​មិនបង្អង់ដំណើរ   ​មិន​ថមថយ​  ​ បន្ត​អនុវត្ត​គោលការណ៍​មិនហ៊ានពុករលួយ​​ ​មិនអាច​ពុករលួយ​ និង​​មិនចង់​ពុករលួយ​  ​​ដើម្បី​​​យកឈ្នះ​ក្នុង​​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​​ ដ៏​ពិបាក ​រយៈពេលយូរ ​និង​ជាទូទៅ៕​​​

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០