កាតជូនពរឆ្នាំថ្មីដែលផ្ញើវិញដោយលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា ធ្វើឱ្យយុវជននិងក្មេងជំទង់ និងឥស្សរជនមិត្តភាពរបស់អាមេរិកទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង
ថ្ងៃទី ១ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា បានផ្ញើកាតជូនពរឆ្នាំថ្មីវិញចំពោះតំណាងគ្រូបង្រៀននិងសិស្សនៃអនុវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន នៃប្រទេសអាមេរិក ដើម្បីសម្តែងការជូនពរឆ្នាំថ្មី ហើយរំពឹងទុកយុវជននិងក្មេងជំទង់នៃប្រទេសទាំងពីរចិននិងអាមេរិក បង្កើនការផ្លាស់ប្តូរនិងការយក់ដឹងគ្នាទៅវិញទៅមក បន្តវេនចំណងមិត្តភាពជាប្រណៃពី ដើម្បីរួមចំណែករបស់ខ្លួនដល់ការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាជំរុញសន្តិភាពពិភពលោក ។
“យើងខ្ញុំមានអារម្មណ៍មោទនភាពនិងកក់ក្តៅណាស់ ។” “ខ្ញុំរីករាយក្លាយជាអ្នកបន្តវេននៃចំណងមិត្តភាពរវាងអាមេរិកនិងចិន ។” ទាំងគ្រូបង្រៀននិងសិស្សនៃអនុវិទ្យាល័យអាមេរិកដែលបានផ្ញើកាតជូនពរ ទាំង “មិត្តចាស់អាមេរិក”ដែលបានធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ពួកគេសុទ្ធតែថ្លែងថា នឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបន្តរួមចំណែកក្នុងការជំរុញចំណងមិត្តភាពរវាងចិននិងអាមេរិក ។
លោក Robert Lawrence Kuhn ប្រធានមូលនិធិ Kuhn របស់អាមេរិកបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការជួបសំណេះសំណាល ធ្វើការផ្លាស់ប្តូរនិងផ្ញើសារលិខិតជាមួយប្រជាជនអាមេរិក បានបង្ហាញពីការយកចិត្តទុកដាក់ជាប់រហូតរបស់លោកប្រធានរដ្ឋចិន Xi Jinping ចំពោះការប្រាស្រ័យទាក់ទងដ៏មេត្រីភាពរវាងប្រជាជន ។ “ខណៈពេលអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសនិងប្រទេស លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងរវាងប្រជាននិងប្រជាជន ៕”