បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត

ប្រភព: CRI   |    2025-12-24 16:54:18

 “ពាក្យសម្តី​ស្តីពីជប៉ុន​គួរតែមាន​អាវុធនុយក្លេអ៊ែរបាន​ល្មើស​នឹង​គោលការណ៍​ចំនួន​បី​ស្តី​ពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់​ត្រូវ​ទប់​ស្កាត់មហិច្ឆតារបស់​ជប៉ុន​ដែល​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​ ” “រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវគិត​ពិចារណាពីកំហុសរបស់​ខ្លួន​​”  ។ល។ ប៉ុន្មាន​ថ្ងៃ​​កន្លង​ទៅនេះ ទាក់ទិន​នឹង​ពាក្យ​សម្តី​ដ៏ខុស​ឆ្គងរបស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​របស់​នាយក​រដ្ឋមន្ត្រីជប៉ុន​ដែល​បាន​អះអាង​យ៉ាង​កម្រោល​ថា “ជប៉ុន​គួរ​តែមាន​អាវុធនុយក្លេអ៊ែរ”​ ​មតិ​អន្តរជាតិ​បាន​រិះគន់​ជា​ទូទៅ ។ ក្រៅពីនេះ  ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុនធ្លាប់​ផ្សាយ​ដំណឹង​ឱ្យ​​ដឹង​ថា ​លោកស្រី Sanae Takaichi នាយក​រដ្ឋមន្ត្រី​ជប៉ុន​គ្រោង​នឹង​ធ្វើវិសោធនកម្ម “គោល​ការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ជាតិ​ជប៉ុន​បាន​អះអាង​ថា មិន​ច្រានចោលជម្រើស​ណាទាំង​អស់​ខណៈពេលជំរុញ​កិច្ច​​ពិគ្រោះពិភាក្សាអំ​ពី​ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”  ទង្វើ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​រដ្ឋាភិបាល​ជប៉ុនជា​បន្តបន្ទាប់​​ក្នុង​បញ្ហា​គួរតែមាន​អាវុធនុយក្លេអ៊ែរ   មិន​ត្រឹម​តែ​​បានបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិង​​ ប្រព័ន្ធ​​អន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែម​ទាំង​បាន​ក្លាយ​ទៅជាការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះការ​អភិវឌ្ឍ​ដោយ​សន្តិភាពរបស់​សកល​លោក​​​ទៀត​ផង ។

កាលពីឆ្នាំ​១៩៦៧ ខណៈពេល​ថ្លែង​សុន្ទរកថា​ក្នុង​រដ្ឋសភា លោក Sato Eisaku នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​សម័យ​នោះ​បាន​លើក​ឡើង​ពី “គោលការណ៍​ចំនួន​បី​ស្តីពី​ការ​គ្មាន​នុយក្លេអ៊ែរ ”​ ពោល​គឺ មិន​មាន​ មិន​ផលិ​តនិងមិន​នាំ​ចូល​អាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ​១៩៧១  “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវ​ដាក់​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​សេចក្តី​សម្រេច​​ចិត្ត​នៃ​សភាតំណាងរាស្ត្ររបស់​ជប៉ុន​ ដែល​បាន​ក្លាយ​ជា​ខ្សែ​បន្ទាត់​ខាង​ទំនុក​ចិត្ត​សម្រាប់​​បង្ហាញ​ពី​គោលជំហរសន្តិភាព​របស់​ខ្លួន​ទៅកាន់​បរទេស ។ ប៉ុន្តែ​​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​​នេះ មជ្ឈដ្ឋាន​នយោបាយ​​របស់​ជប៉ុន​មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​នយោបាយ​ស្តាំ​និយម​កាន់​តែខ្លាំង​ឡើង​ៗ ។ បន្ទាប់​ពីឡើង​កាន់​មុខ​តំណែង រដ្ឋាភិបាល​របស់​លោកស្រី Sanae Takaichi ​បាន​ធ្វើ​វិធានការ​មួយ​ចំនួន​លើ​វិស័យ​​ពង្រីក​សព្វាវុធ ដែល​បាន​លាតត្រដាង​នូវ​មហិច្ឆតា​ដែល​ចង់​ឱ្យ​យោធានិយមងើបឡើងវិញ ហើយ​បាន​ប្រែ​ពាក្យ​សម្តី​ “គ្មាន​នុយក្លេអ៊ែរ”​របស់​​ជប៉ុន​ទៅជា​សែកស្អុយ ។ 

បើ​មើល​ពីផ្លូវ​ច្បាស់អាចឃើញថា ការ​ប៉ុនប៉ងរបស់​ជប៉ុន​ដែល​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​​ បាន​ល្មើស​នឹងកាតព្វកិច្ចរបស់​ច្បាប់​អន្តរជាតិ​ដែល​បាន​កំណត់​ក្នុង​ឯកសារ​ ដូចជា​《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម និង​ការ​រិតត្បិតនៃ​ច្បាប់​ក្នុង​ស្រុក​ ដូច​ជា​ “ធម្មនុញ្ញសន្តិភាព​” ​។​ ក្នុង​នាម​ជា​ប្រទេស​គ្មាន​អាវុធនុយក្លេអ៊ែរ​ដែល​បាន​ចុះហត្ថលេខា​លើ​ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ជប៉ុន​ចាំបាច់​ត្រូវ​គោរព​ទាំង​ស្រុង​នូវ​ការ​កំណត់​ស្តីពី​ការ​មិន​ទទួល​ មិន​ផលិត​ មិន​កាន់កាប់​និង​មិន​រីក​សាយ​ភាពអាវុធនុយក្លេអ៊ែរ ។

បើ​មើល​ពីសីលធម៌អាចឃើញថា ក្នុ​ងនាម​ជា​ប្រទេស​ឈ្លានពាន​ក្នុ​ងសង្គ្រាម​លោក​លើក​​​ទីពីរ ជប៉ុនបាន​ជាប់ទោសដ៏ឃោរឃៅបំផុតក្នុង​ប្រវត្តិសាស្ត្រ ដែល​គ្មាន​លក្ខណ​សម្បតិ្ត​ខាង​សីលធម៌សម្រាប់​កាន់កាប់​អាវុធនុយក្លេអ៊ែរ ។

ប្រការ​ដែល​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការ​មាន​​អាវុធនុយក្លេអ៊ែរ ហាក់​ដូច​ជា​ចាក់បញ្ចូល​ “ឱសថជំនួយ”ឱ្យ​ពួក​ស្តាំ​និយម​របស់​ជប៉ុន​ ហើយ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់តែមានទង្វើ​ក្អេងក្អាង​ក្នុង​​ជម្លោះ​អន្តរជាតិ​ ។ ប្រវត្ដិសាស្ត្រ​បាន​បញ្ជាក់​ហើយ​ថា ល្គឹកណាយោធានិយមជប៉ុន​គ្មាន​ការ​រិត​ត្បិត​    នោះពួក​គេ​នឹង​ដើរតាម​ផ្លូវ​ឈ្លានពាន​និង​វាតទី ព្រម​និង​នាំ​មក​នូវ​គ្រោះ​មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ រហូត​ដល់​​សកល​លោកទាំង​មូល​ ។

 

ក្នុង​នាម​ជា​ប្រទេស​ឈ្នះក្នុង​ស​ង្គ្រាម​លោក​លើក​ទីពីរ  ប្រទេស​ចិន​ រុស្ស៊ី អាមេរិក​និង​អង់គ្លេស​ជា​ដើម​មាន​ទំនួល​ខុស​ត្រូវ​ខាង​ផ្លូវច្បាប់​ក្នុង​ការ​ទប់​ស្កាត់​ទង្វើ​ប្រក​បដោយ​គ្រោះ​ថ្នាក់​របស់​ជប៉ុន​ដែល​ចង់​មាន​អាវុធនុយក្លេអ៊ែរ ។ បច្ចុប្បន្ន​នេះ ប្រទេស​ចិន​និង​រុស្ស៊ីជា​ដើម​បានព្រមាន​ទៅលើពាក្យ​សម្តី​ “ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​”របស់​មន្ត្រី​ជប៉ុន​រួចហើយ​ ព្រម​ទាំង​ដាស់តឿន​យ៉ាង​ខ្លាំងក្លាឱ្យ​ជប៉ុន​គោរព​ច្បាប់​អន្តរជាតិ​និង​ធម្មនុញ្ញរបស់​ប្រទេសខ្លួន​ កុំ​ដើរ​តាម​ផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។ បើ​សិន​ជា​ជប៉ុន​ហ៊ាន​បំពាន​ច្បាប់អន្តរជាតិ នោះ​សហគមន៍អន្តរជាតិនឹងមិនអត់ឱនជាដាច់ខាត!

បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត