បទវិភាគ៖យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន

ប្រភព: CRI   |    2025-06-13 18:43:59

កិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំ ​២០២៥ ​បានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ​។ ​បើ​ប្រៀ​ប​ធៀប​ទៅនឹង​ឆ្នាំមុនៗ ​ ​យុទ្ធសាស្ត្រ​សម្លុតកំហែងនិងឆបោក​របស់​ហ្វីលីពីន​នៅ​សមុ​ទ្រ​ចិន​ខាង​ត្បូង​ដែលបង្ហាញឱ្យ​ឃើញក្នុង​អំឡុងពេល​កិច្ចប្រជុំ​លើកនេះ ​គួរឱ្យ​សហ​គម​ន៍​អន្តរ​ជាតិ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។

នៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ ​លោក ​Gilberto ​Teodoro ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ហ្វី​លី​ពីន​បាន​យក​អស្ថិរភាព​នៃ​អ្វីដែលហៅថា ​"តំបន់ឥណ្ឌូប៉ាស៊ីហ្វិក"​ទម្លាក់កំហុស​ទៅលើ​ភាព​ខ្លាំង​ក្លា​របស់​ចិន​ពីមួយថ្ងៃទៅមួយថ្ងៃ ​ហើយបាន​មួលបង្កាច់​​ការ​គាំពារ​អធិបតេ​យ្យ​ភាព​ទឹក​ដី​និង​សិទ្ធ​និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់ចិន​ស្រប​តាម​ច្បាប់​និង​បទប្បញ្ញត្តិ​ទៅ​ជា"ការ​អនុវត្ត​អនុត្តរភាព" ​។ ​ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ ​សុន្ទរកថា​របស់​លោក ​Gilber​to ​Teodoro ​បាន​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រ​និង​ឡូហ្ស៊ីក​នៃ​មជ្ឈដ្ឋាន​យុទ្ធសាស្ត្រ​របស់​ហ្វីលី​ពីន​លើបញ្ហាសមុទ្រចិន​ខាងត្បូង​នាពេលបច្ចុប្បន្ន ​។

ទីមួយ ​ហ្វីលីពីន​បាន​ចាប់ជំរិតខាងសីលធម៌​ចំពោះ​ប្រទេស​ធំៗ ​ហើយ​ប៉ុនប៉ង​កំរាម​កំ​ហែ​ង​​ឱ្យ​ចិន​បន្ធូរបន្ថយគោលជំហររបស់ខ្លួន​លើ​បញ្ហា​កោះ​និង​ថ្មប៉ប្រះទឹក​នៃ​ប្រជុំកោះ ​Nansha ​ដូច​ជា​កោះ ​Huangyan ​ថ្មប៉ប្រះទឹក ​Ren'ai ​និងថ្មប៉ប្រះទឹក ​Tiexian ​ជា​ដើម ​។

ទីពីរ ​និយាយប្រែសជាខ្មៅ ​បង្កភាពបដិបក្ខ ​ ​ប៉ុនប៉ង​វេចខ្ចប់ការ​ឆក់យក​ផល​ប្រ​យោ​ជ​ន៍​មិន​ត្រឹម​ត្រូវ​នៅសមុទ្រចិនខាងត្បូង​របស់ហ្វីលីពីន​ទៅជា"សុទ្ធចិត្ត" ​ហើយ​មួល​បង្កា​ច់​ការ​គាំ​ពារ​ផលប្រយោជន៍ជាតិ​របស់ចិនថាជា"ចិត្តអាក្រក់"​ដើម្បី​បំភាន់មតិ​សាធារណៈ​របស់​សហ​គម​ន៍អន្តរជាតិ ​។

នាពេលថ្មីៗកន្លងទៅនេះ ​ហ្វីលីពីនបានព្រលយសម្តីថា ​នឹង​លើក​"មជ្ឈត្តកម្មលើកទីពីរ"​ដើម្បី​ចោទប្រកាន់​ប្រទេសចិន​ថា ​បាន​បំផ្លាញ​ដល់​បរិស្ថានអេកូឡូស៊ី​នៅសមុទ្រចិន​ខាង​ត្បូង ​។ ​នេះមិនមែនជាលើកទីមួយហើយ​ដែល​ហ្វីលីពីនបាន​តម្កល់​ទុក​ការ​ទាមទារ​ផ្នែក​នយោ​បាយ​លើ​ការ​ការពារ​បរិស្ថាន ​។ ​ដោយឡែក​ហ្វីលីពីន​បាន​ប៉ុនប៉ង​ដោះសា​និង​លាង​ជម្រះ​សកម្មភាព​នេ​សាទ​ដែល​ជំរុញ​ដោយ​ផល​ប្រយោជន៍​នយោបាយ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ​។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា ​តាមពិតទៅ ​យុទ្ធសាស្ត្រសម្លុតកំហែង​និង​ឆ​បោក​របស់​ហ្វីលីពីន​បាន​ឆ្លុះបញ្ចាំង​ពី​គំនិត​ចិត្ត"មិននិយាយហេតុផល"​របស់​មជ្ឈដ្ឋាន​យុទ្ធ​សា​ស្ត្រ​ហ្វីលី​ពីន ​។ ​នៅពីក្រោយគំនិតចិត្ត​បែប​នេះ ​គឺមានការគិតពិចារណា​របស់​សហ​រដ្ឋ​អា​មេ​រិក​និង​លោក​ខាង​លិច​ស្តីពី​ការ​ចាត់ទុកប្រទេសហ្វីលីពីន​ជាកូនអុក​សម្រាប់​ទប់​ស្កាត់​ប្រ​ទេស​ចិន ​ពួកគេបានផ្តល់​ការគាំទ្រផ្នែកការទូត ​ផ្លូវច្បាប់ ​យោធា​និង​មតិសាធារណៈ​ដល់​ប្រទេស​ហ្វីលីពីន។

ជាការពិត ​នៅក្នុង​កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ​រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលី​ពីន​បាន​បង្កើតយ៉ាងកម្រាល​នូវ​"ភាពសមហេតុសមផល"​នៃ​ឡូហ្ស៊ីក​របស់​ហ្វីលីពីន​ក្នុង​ការ​សុខ​ចិត្តធ្វើជាទ័ពស្រួចជាយុទ្ធសាស្ត្ររបស់អាមេរិក​សម្រាប់​ទប់ស្កាត់​ការអភិវឌ្ឍ​របស់​ចិន​ដើម្បី​ប៉ុនប៉ង​បិទបាំងការពិត​ជាក់ស្តែង​ដែលថា ​ប្រទេសហ្វីលីពីន​បាន​បាត់បង់​ភាពម្ចាស់​ការ​ខាង​យុទ្ធសាស្រ្ត​របស់ខ្លួន​តាំងពីយូរណាស់មកហើយ ​។ ​ប៉ុន្តែ ​សេចក្តីថ្លែងការណ៍រួម​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការពារជាតិ​ចំនួន​ ៤ ​គឺសហរដ្ឋអាមេរិក ​ជប៉ុន ​អូស្ត្រាលី​និងហ្វីលីពីន​បាន​បញ្ជាក់​ថា ​យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោក​របស់​រដ្ឋាភិបាលហ្វីលីពីន​លើបញ្ហា​សមុ​ទ្រចិន​ខាង​ត្បូង​ទទួលបាន​ការ​ឯកភាព​និង​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​និង​បស្ចិម​ប្រ​ទេស ​ដើម្បី​គួបផ្សំនឹងអ្វីដែលហៅថា ​"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"​របស់​សហរដ្ឋ​អាមេរិក​។ ​ហ្វីលីពីន​ស្រមើស្រមៃថា ​ពឹងផ្អែក​លើកម្លាំងក្រៅតំបន់​អាច​​ស្វែង​រកបាន​នូវ​ផល​ប្រយោជន៍​មិនត្រឹម​ត្រូវ​ ​អ្វីដែលហៅថា ​យុទ្ធសាស្ត្រសម្លុតកំហែងនិង​ឆបោក​របស់ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​មុខជា​នឹង​ទទួលបរាជ័យជាក់ជាមិនខាន ​៕​

បទវិភាគ៖យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន