បទវិភាគ៖បន្ទាប់ពីឆ្លងកាត់ការសាកល្បងពីពេលវេលា ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឡើងដល់ទីចាប់ផ្តើមថ្មី
ឮ“ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកថែមមួយកម្រិតទៀតនូវទំនាក់ទំនងមេត្រីភាពជាប្រពៃណីរវាងកម្ពុជានិងចិន។”និយាយចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិនXi Jinpingនៅប្រទេសកម្ពុជា ប្រព័ន្ធសារព័ត៌មាននៃប្រទេសកម្ពុជាបានផ្សាយដំណឹងដូចពោលខាងលើ ។ ក៏ដូចការរំពឹងទុករបស់មជ្ឈដ្ឋានខាងក្រៅដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ដែលបានបំពេញបន្ថែមខ្លឹមសារថ្មីនិងកម្លាំងរស់រវើកថ្មីដល់"មិត្តភាពដែកថែប”។
“មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ជានិច្ចកាល ប្រទេសទាំងពីរតែងតែឈរនៅលំដាប់នាំមុខនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ”។ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ចាប់ពីការកំណត់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដល់ការពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មី រហូតដល់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ទំនាក់ទំនងរវាងចិននិងកម្ពុជាសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ។
ជាច្រើនឆ្នាំកន្លងមក ក្នុងគ្រាដែលភាគីទាំងពីរត្រូវការជំនួយបំផុត ចិននិងកម្ពុជាបានជួយយកអាសាគ្នាទៅវិញទៅមកជាប់រហូត ។ ព្រមជាមួយគ្នានេះ ប្រទេសទាំងពីរសុទ្ធតែតស៊ូព្យាយាម ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវទំនើបកម្ម ហើយកំពុងជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវបន្ស៊ីគ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា ។
ការកសាងទំនុកចិត្តខាងនយោបាយចំពោះគ្នា ជាការធានាដ៏សំខាន់ក្នុងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសទាំងពីរតែងតែមានការយោគយល់គ្នានិងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ។
បើនិយាយដល់កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងកម្ពុជា ក្នុងអំឡុងដំណើរពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរចិននិងកម្ពុជាបានផ្លាស់ប្តូរឯកសារសហប្រតិបតិ្តការទ្វេភាគីចំនួនជាង៣០ច្បាប់ ដែលគ្របដណ្តប់វិស័យជាច្រើន ដូចជាកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិមិ្មត និងផ្តល់ជំនួយដល់ការអភិវឌ្ឍជាដើម ។ ប្រការទាំងនេះធ្វើឱ្យកិច្ចសហប្រតិបតិ្តការត្បូងពេជ្រមានភាពកាន់តែរឹងមាំ ដើម្បីជំរុញដល់ដំណើរការធ្វើទំនើបកម្មរបស់ចិននិងកម្ពុជា ។
ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ភាគីកម្ពុជាសម្គាល់ឃើញថា សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយបំផ្លាញដល់ផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសនានា ហើយបណ្តាលឱ្យស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ ភាគីកម្ពុជាមានឆន្ទៈបង្កើនកិច្ចសហប្រតិបតិ្តការជាមួយភាគីចិន ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។
“ចិនជាមិត្តភក្តិរបស់កម្ពុជាដែលអាចពឹងផ្អែកបំផុតនិងជឿទុកចិត្តបំផុត” “ប្រទេសចិនជាអ្នកគាំទ្រយ៉ាងមុតមាំបំផុត និងជាដៃគូជាទីទុកចិត្តបំផុតរបស់កម្ពុជា ” ។ល។ នេះជាសំឡេងពិតប្រាកដរបស់ភាគីកម្ពុជា ។ បន្ទាប់ពីឆ្លងកាត់ការសាកល្បងពីពេលវេលា មិត្តដែកថែបទាំងពីរចិននិងកម្ពុជាបានឈរនៅទីចាប់ផ្តើមថ្មីនៃការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃទំនាក់ទំនងទ្វេភាគី ។
បោះជំហានទៅមុខជាបន្តទៀត ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាមានភាពកាន់តែរឹងមាំ នេះក៏នឹងបំពេញបន្ថែមថាមពលវិជ្ជមានកាន់រតែច្រើនដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់និងពិភពលោកផងដែរ ៕