បទវិភាគ​៖​ភាពយន្តរឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណាចាវគ្គ២​៖ “កង់ចក្រ”​ត្រួ​ស​ត្រាយ​រូបមន្តថ្មី​នៃ​ការផ្សព្វផ្សាយ​វប្បធម៌ចិន​នៅ​បរទេស​

ប្រភព: CRI   |    2025-02-19 16:45:37

ប៉ុន្មានថ្ងៃជាប់​មក​នេះ ខណៈពេល​ដែល​ភាពយន្តរឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណាចាវគ្គ២​​ដែ​ល​​ជា​ភាពយន្ត​គំនូរជីវចល​ផលិតដោយ​ប្រទេសចិន​បាន​និង​កំពុង​ចាក់បញ្ចាំង​យ៉ាងក្តៅ​គគុ​ក​នៅ​ទូ​ទាំង​ពិភពលោក ​កុមារអាយុ​បីឆ្នាំក្នុង​ទេវកថា​បុរាណចិននេះ​បាន​បណ្តាល​ឱ្យ​​ប្រព័ន្ធ​សា​រ​ព័ត៌​មាន​បរទេសមាន​ការពិភាក្សា​យ៉ាងសកម្ម​។ យប់ថ្ងៃ​ទី១៧ខែកុម្ភៈ ​ កំណត់ត្រាថ្មី​បា​ន​​​ប្រ​សូត​ឡើង៖ ប្រាក់​ចំណូល​​មកពី​ការលក់សំបុត្រ​ភាពយន្តរឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណា​ចា​​​វគ្គ២​នៅទូទាំង​ពិភពលោក​បាន​លើស​ពី​​១ម៉ឺន​២​ពាន់​១រយ​២៣​លាន​យាន់​ប្រាក់ចិន​​ ដែល​ឈរ​នៅ​លេខ​រៀង៩​ខាង​មុខ​នៃ​តារាង​ទំហំ​លក់សំបុត្រ​ភាពយន្ត​ក្នុង​ប្រវត្តិ​សាស្ត្រ​ភាព​យន្ត​ទូទាំង​ពិភពលោក ។

នៅ​ប្រទេសចិន ​ឈ្មោះណាចា​ត្រូវបាន​ប្រជាជន​ចិន​ក្មេង​ចាស់​គ្រប់​ក្រុម​គ្រួសារស្គាល់​ ។ ​កុ​មារ​នេះមិនត្រឹមតែ​ជា​តួអង្គ​ក្នុង​រឿង​ទេវកថា​ដែលមាន​ស្មារតី​អង់អាច​ក្លាហាន​និងមាន​សម​ត្ថ​ភាព​ខ្លាំង​ពូកែ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏ជា​តារាល្បីដែល​មានប្រជាប្រិយ​ភាព​​​យ៉ាងខ្លាំងនៅ​ក្នុង​ចំណោម​​ប្រជាជន​ចិនផង​ដែរ ។ ​ចាប់ពី​បាន​ចាក់បញ្ចាំង​កាលពីថ្ងៃទី២៩​ខែមករាឆ្នាំនេះ​ម​ក​ ​ ភាព​យន្ត​រឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណា​ចាវគ្គ២​​បាន​បង្កើត “លើកដំបូង​”ជា​ច្រើន​ ​ពោ​ល​គឺ​ត្រឹ​ម​តែ​​៨ថ្ងៃនិង​៥ម៉ោងប៉ុណ្ណោះ​ក៏បាន​ឈរ​នៅ​លេខ​រៀងទីមួយ​ក្នុង​តារាង​ទំហំលក់​សំបុត្រ​ភា​ពយន្ត​ក្នុងប្រវត្តិសាស្ត្រ​ភាពយន្តចិន ​ក្លាយជា​ជើងឯក​ក្នុងតារាង​ទំហំលក់​សំបុត្រ​ភាព​យ​ន្ត​​ក្នុ​ង​ទីផ្សារភាពយន្ត​តែមួយលើទូទាំង​ពិភពលោក និង​កាន់លំដាប់​ថ្នាក់ទីពីរ​លើ​តា​រាង​ទំហំលក់​សំបុត្រ​ភាពយន្ត​គំនូរជីវចល​​សកលដែល​ក្នុងនាមជា​​​”ភាពយន្ត​តែមួយគត់​ដែល​មិន​មែន​ផលិតដោយ ​Hollywood” ​។ល។

ប៉ុន្មានថ្ងៃ​កន្លងទៅនេះ ​ អត្រា​ចូល​ទស្សនា​ភាពយន្តនេះ​ក្នុងទីផ្សារ​បរទេសដូច​ជា​ សហ​រ​ដ្ឋ​​​​អាមេរិក កាណដា​ អូស្ត្រាលីនិង​នូវែលហ្សេឡង់​ជាដើមបាន​លើសពី​៩០ភាគ​រយ​ដែល​ពិ​បាក​​រកទិញសំបុត្រ​បានណាស់ ។​ ភាពយន្ត​នេះ​ទទួលបាន​ពិន្ទុខ្ពស់​៨,៣​លើវេប​សាយ​ IMDB​ដែ​​លជា​វេបសាយដ៏ល្បី​ឈ្មោះអន្តរជាតិ​សម្រាប់​វាយតម្លៃ​ភាពយន្តនិង​ទូរទស្សន៍​ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណេត​កាន់តែច្រើនឡើង​ៗបានពិភាក្សា​យ៉ាងសកម្ម​​អំពីកុមារ​ទេព​ដ៏​អ​ស្ចា​រ្យ​លើបណ្តាញ​ទំនាក់ទំនងសង្គម ​រហូតដល់​ចាប់​ផ្តើម​រៀន​សូត្រ​វប្បធម៌ប្រពៃណីចិន​ដោយម្ចាស់ការ​។ល។

ហេតុអ្វីបានជា​ភាពយន្តរឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណាចាវគ្គ២​ត្រូវបាន​ពេញនិយម​យ៉ាង​ខ្លាំ​ង​​នៅទូទាំង​ពិភពលោក? ​មូលហេតុ​សំខាន់គឺ​ដោយ​សារ​វា​មានខ្លឹមសារល្អ ។

បើមើលពី​រឿងភាពយន្តនេះ ​ក៏​ដូចគ្នា​នឹង​ល្បែង​«Black ​Myth: ​Wukong» ​របស់ចិនដែល​ទទួល​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅពេល​មុននេះដែរ ​ភាពយន្ត​ណាចាវគ្គ២​បាន​កែលម្អ​តួ​អង្គ​​ទេវកថាបុរាណ​តាមសម័យទំនើប​ ដែលបង្ហាញពី​រូបភាពវីរបុរស​ដែលតស៊ូ​យ៉ាង​ស្វិត​ស្វា​​ញ​មិន​ចេះចុះ​ចាញ់ជា​ដរាប បាន​ធ្វើ​ឱ្យ​ទូទាំង​ពិភពលោក​សុទ្ធតែអាច​ស្វែងយល់​បា​ន​ ។​តាម​ការ​ផ្សាយ​ដំណឹងនៃ​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ​ឱ្យដឹងថា ​ការទទួល​ប្រ​ជា​ប្រិយ​ភាព​​នៃ​ភាព​យន្ត​ណាចាវគ្គ២​បានបញ្ជាក់ពី​កម្លាំងទាក់ទាញ​ដ៏ខ្លាំងក្លា​នៃ IP របស់ចិន ។

បើមើលពី​ការផលិតភាព​យន្ត​នេះ ​បន្ទាប់ពី​ការផលិត​យ៉ាងម៉ត់ចត់​អស់រយៈពេល​៥ឆ្នាំ ​ ប្ល​ង់​​​កាមេរ៉ា​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិសេស​ជិត២០០០ និង​ការផលិត​យ៉ាងសម្រិត​សម្រាំងនូ​វ​​ធាតុ​ផ្សំ​ដែលមាន​ប្រសិទ្ធ​ភាព​ពិសេស​ចំនួន​លើសពី​១ម៉ឺន ធ្វើ​ឱ្យ​ភាពយន្ត​គំនូរជីវចល​​ចិន​ស​ម្រេ​ច​បាននូវ​ការប្រែពី “ការនាំ​ចូល​បច្ចេកវិទ្យា”ដល់​​ “ការនាំ​ចេញ​ស្តង់ដារ” ​ដែលធ្វើឱ្យ​មជ្ឈ​ដ្ឋានភាព​យន្ត​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

ព្រមពេល​ជាមួយគ្នានេះ ​ភាពយន្តបង្ហាញពី​មនោសញ្ចេតនា​សមាជិក​គ្រួសារនិង​ចំណង​មិត្តភាព ​ព្រមទាំង​ស្មារតី​អង់អាចក្លាហាន​ដែលតួអង្គ​សំខាន់​ការពារស្រុក​កំណើត​ដោយ​ស្ម័គ្រ​ចិត្ត​​ គឺ​ស៊ី​សង្វាក់​គ្នា​ជា​មួយ​មនោសញ្ចេតនា​រួមរបស់​មនុស្សជាតិ​ ដែលធ្វើឱ្យ​ទស្សនិក​ជន​នៃប្រទេស​ផ្សេង​ៗ​គ្នា​រំភើបចិត្ត​យ៉ាងខ្លាំង ។ ​លោកស្រី​ Sheila ​Sofian ​និងលោកស្រី ​Al​an​ ​Erasov ​ដែលជា​សមាជិក​គណៈកម្មាធិការ​ជ្រើស​រើស​ពាន​រង្វាន់ Oscars​ខាង​ភាពយន្ត​គំនូរ​ជីវចល​​បានលើកឡើង​បន្ទាប់ពី​បាន​មើលភាពយន្ត​ណាចាវគ្គ២ថា ​ក្នុងភាព​យន្ត​នេះ​មា​ន​​រឿងជាច្រើនគឺ​គួរឱ្យរំភើបចិត្ត​ណាស់ ​ដែលមាន​ការគិតគូរ​ខាង​ទស្សន​វិជ្ជា​ ពួកគេ​បាន​សម្តែ​ង​ការ​ឯកភាពគ្នា​និងរំភើបចិត្តចំពោះ​មនោសញ្ចេតនា​ដ៏សម្បូរបែប​និងទស្សនៈ​គុណតម្លៃ​ក្នុង​​ភា​ព​​យន្តនេះ ។ ​នេះក៏បាន​បញ្ជាក់ដែរ​ថា មនោសញ្ចេតនា​របស់មនុស្សជាតិ​គឺ​មាន​ទំ​នា​ក់​​ទំនង​គ្នា​​ទៅ​វិញ​ទៅមកដែល​គ្មាន​ព្រំដែននិង​ភាពខុសគ្នា​នៃវប្បធម៌នោះ​ទេ ក៏​ដូចជា​អាច​ជំ​រុញ​​ការឈ្វេងយល់គ្នា​និងផ្លាស់ប្តូរគ្នា​ទៅវិញទៅមក ។

ឆ្នាំនេះជា​ខួបទី១២០​នៃការប្រសូត​បង្កើត​នៃភាពយន្តចិន ​ហើយក៏ជា​ខួប​ទី១៣០​នៃ​ការ​ប្រសូត​បង្កើតនៃ​ភាពយន្ត​ពិភពលោកដែរ ។​ ទន្ទឹមនឹង​ភាពយន្ត​​ “ណាចា”ដើរ​ចេញពីប្រ​ទេ​ស​​ចិនទៅកាន់​ផ្ទៃអន្តរជាតិ ​វា​មិនត្រឹមតែ​បានបង្ហាញទៅកាន់​​ពិភពលោកអំ​ពី​វប្បធម៌​ប្រ​ពៃណី​​ដ៏ល្អផូរផង់​នៃប្រជា​ជាតិ​ចិន​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏បានកសាង​ស្ពានថ្មី​សម្រាប់​ការ​ផ្លាស់​ប្តូររវាង​អរិយធម៌ទីទៃ​គ្នាដែរ ។ ​អាចរំពឹងថា ​ទន្ទឹមនឹង​ប្រទេសចិន​លេច​ចេញ​ភាព​យន្ត​ល្អៗ​កាន់តែ​ច្រើនឡើងៗ ​ពិភពលោក​នឹងឈ្វេងយល់​កាន់តែ​ច្បាស់​ចំពោះ​​ប្រទេស​ចិន​ដ៏ពិត​ប្រា​កដ​ដោយ​គ្រប់ជ្រុងជ្រោយ ៕

បទវិភាគ​៖​ភាពយន្តរឿង​យុទ្ធសិល្ប៍​ទេវបុត្រ​ណាចាវគ្គ២​៖ “កង់ចក្រ”​ត្រួ​ស​ត្រាយ​រូបមន្តថ្មី​នៃ​ការផ្សព្វផ្សាយ​វប្បធម៌ចិន​នៅ​បរទេស​