ទទួលបទពិសោធន៍នៃខេត្តយូណាន ស្វែងរកកាលានុវត្តភាព - សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី ៥ ចាប់ផ្តើមសកម្មភាពទស្សនា "សម្រស់នៃប្រទេសចិន·មានជីវិតមួយបែបហៅថាយូណាន

ប្រភព: នាយកដ្ឋានវិទ្យុ និងទូរទស្សន៍ខេត្តយូណាន   |    2024-06-21 09:46:51

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមិថុនា សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ "សម្រស់នៃប្រទេសចិន·មានជីវិតមួយបែបហៅថាយូណាន" ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីញ ក្រុងអុីសុី និងកន្លែងផ្សេងទៀតដោយមានភ្ញៀវកិតិ្តយសពីក្រសួងស្ថាប័នព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយប្រមាណ ៤០ រូបមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ វៀតណាម ថៃ បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងប្រទេសដទៃទៀតដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅទីក្រុងគុនមីង ភ្ញៀវកិត្តិយសបានសិក្សាអំពីនិន្នាការថ្មីនៅក្នុងឧស្សាហកម្មពិសេសរបស់ខេត្តយូណាន ដូចជាផ្កា ជីវៈឱសថ និងការបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅមជ្ឈមណ្ឌលដេញថ្លៃ និងពាណិជ្ជកម្មផ្កាអន្តរជាតិគុនមីង ក្រុមហ៊ុន Yunnan Baiyao Group និងមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង ព្រមទាំងបានធ្វើការផ្លាស់ប្តូរ និងការពិភាក្សាជុំវិញកម្មវិធីថ្មីគឺ "ប្រព័ន្ធផ្សព្វផ្សាយ + បច្ចេកវិទ្យាឌីជីថល"។នៅក្នុងទីក្រុងអុីសុី ភ្ញៀវដែលបានមកទស្សនាសារមន្ទីរធម្មជាតិផូសុីលឆឹងជាំង ភូមិចិញ្ចឹមសេះឆឹងជាំង និងកន្លែងនានាដើម្បីទទួលបទពិសោធន៍នៃបរិស្ថាន សមិទ្ធិផលនៃការការពារធម្មជាតិ និងការស្តារជនបទរបស់ខេត្តយូណាន។

នាពេលទស្សនាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានស្តាប់ការពន្យល់យ៉ាងយកចិត្តទុកដាក់។ នៅពេលណែនាំអំពី Yunling Translation ដែលជាប្រព័ន្ធបកប្រែពហុភាសាដែលបង្កើតឡើងដោយឯករាជ្យដោយមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតខេត្តយូណាននោះ ឯកឧត្តមបានលើកដៃដើម្បីជជែក និងពិភាក្សាបញ្ហាសុវត្ថិភាពព័ត៌មានវេទិកាជាមួយអ្នកទទួលបន្ទុកក្នុងមន្ទីរពិសោធន៍ ហើយក៏បានសាកល្បងបទពិសោធន៍មុខងារបកប្រែជាសំឡេងជាលើកដំបូង។

តើខ្ញុំអាចយកម៉ាស៊ីនបកប្រែនេះត្រឡប់ទៅកម្ពុជាវិញបានទេ? ឯកឧត្តមអគ្គនាយរងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានកម្ពុជាចាប់អារម្មណ៍លើម៉ាសុីនបកប្រែចល័តនេះខ្លាំងណាស់។ ឯកឧត្តមត្រូវការទំនាក់ទំនងជាមួយមិត្តចិន និងសម្រាប់ការងារប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមជឿថាមុខងារបកប្រែជាសំឡេងរបស់ម៉ាស៊ីនបកប្រែនេះអាចបង្កើនប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការទំនាក់ទំនងទៅវិញទៅមក។

  

“តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់មជ្ឈមណ្ឌលលក់ និងដេញថ្លៃផ្កាអន្តរជាតិទីក្រុងគុនមីង ខ្ញុំមានអារម្មណ៍ថាគំរូនៃការអភិវឌ្ឍដ៏ជឿនលឿននៃឧស្សាហកម្មផ្ការបស់ខេត្តយូណាន តាំងពីការដាំផ្កា ការស្រាវជ្រាវ និងការអភិវឌ្ឍ ការកែច្នៃរហូតដល់ការលក់បានផ្សារភ្ជាប់គ្នាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពក្នុងពេលតែមួយតាមរយៈប្រព័ន្ធដេញថ្លៃអេឡិចត្រូនិចទំនើបៗ និងវេទិកាពាណិជ្ជកម្មអនឡាញ ប្រតិបត្តិការផ្កាកាន់តែលឿន និងមានតម្លាភាព ដែលផ្តល់ឱ្យអ្នកដាំផ្កានូវទីផ្សារកាន់តែទូលំទូលាយ។“ លោក Motila Hesele ប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសនៃទូរទស្សន៍ជាតិស្រីលង្កាបាននិយាយថា ស្រីលង្កាមានធនធានកសិកម្ម និងទេសចរណ៍សម្បូរបែប យើងអាចសិក្សាពីបទពិសោធន៍របស់ខេត្តយូណាន។

  

លោក Sharmin Abdullah Zahedi និពន្ធនាយករងនៃទូរទស្សន៍ឯករាជ្យបង់ក្លាដែស មកខេត្តយូណានជាលើកដំបូង លោកបានលើកឡើងជាពិសេសថា នៅក្នុងសារមន្ទីរធម្មជាតិហ្វូស៊ីលឆឹងជាំង ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា អេក្រង់រាងបាល់LED និងកម្មវិធីហ្គេមឆ្លាតវៃជាដើម បានបង្ហាញការវិវត្តន៍ដ៏រស់រវើកនៃជីវិតដែលគួរអោយចាប់អារម្មណ៍ ខ្ញុំសង្ឃឹមថានឹងសហការជាមួយប្រព័ន្ធផ្សព្វផ្សាយយូណានក្នុងភាពយន្តឯកសារភូមិសាស្ត្រធម្មជាតិ ដើម្បីរួមគ្នារុករក និងកត់ត្រាទេសភាពធម្មជាតិ និងភាពចម្រុះនៃអេកូឡូស៊ីនៃភាគីទាំងពីរ។

  

អ្នកបកប្រែ: Shen Yan

ទទួលបទពិសោធន៍នៃខេត្តយូណាន ស្វែងរកកាលានុវត្តភាព - សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី ៥ ចាប់ផ្តើមសកម្មភាពទស្សនា "សម្រស់នៃប្រទេសចិន·មានជីវិតមួយបែបហៅថាយូណាន