កម្មវិធីសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ លើកទី៥ ពិតជាពិសេសអស្ចារ្យ
ប្រភព: YUNNAN GATEWAY |
2024-06-19 08:49:45
នាថ្ងៃទី ១៧ ខែមិថុនា ពិធីបើកសម្ពោធកម្មវិធីសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី ៥ បានប្រារព្ធឡើងនៅទីក្រុងគុនមីង។ ការសម្តែងសិល្បៈក្នុងពិធីបើកនេះ ផ្តោតលើប្រធានបទនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលបែងចែកជា ៣ ជំពូក៖ ការអាស្រ័យគ្នារវាងភ្នំ និងទន្លេ ការសិក្សាពីអរិយធម៌គ្នាទៅវិញទៅមក និងជោគវាសនារួមគ្នា ដោយប្រើប្រាស់ការច្រៀង និងរាំ ការសម្តែងឈុតឆាក ការបង្ហាញសំលៀកបំពាក់ និងទម្រង់សិល្បៈផ្សេងៗទៀត រៀបរាប់រឿងរ៉ាវនៃបេតិកភណ្ឌវប្បធម៌អរូបីដ៏យូរអង្វែង និងអស្ចារ្យនៃប្រទេសចិន ប្រទេសតាមបណ្តោយទន្លេមេគង្គ និងបណ្តាប្រទេសអាស៊ីខាងត្បូង ហើយបង្ហាញពីរូបភាពដ៏រស់រវើកនៃការរួបរួមរបស់មនុស្សមកពីជុំវិញពិភពលោក។
អ្នកបកប្រែ: Shen Yan