កម្មវិធីសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ នឹងប្រារព្ធនៅទីក្រុងគុនមីង ខេត្តយូណាន
នាថ្ងៃទី១១ ខែមិថុនា អ្នកសារព័ត៌មានទទួលបានព័ត៌មានពាក់ព័ន្ធពីសន្និសីទសារព័ត៌មាននៃសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី ៥ ថា សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ សហការឧបត្ថម្ភដោយអាជ្ញាធរជាតិ វិទ្យុ និងទូរទស្សន៍ប្រទេសចិន ក្រសួងទូរគមនាគមន និងប្រព័ន្ធផ្សព្វផ្សាយប្រទេសវៀតណាម និងរដ្ឋបាលប្រជាជនខេត្តយូណាន នឹងប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមិថុនា នៅទីក្រុងគុនមីង យូស៊ី និងកន្លែងផ្សេងទៀតក្នុងខេត្តយូណាននៃប្រទេសចិន។ កម្មវិធីនេះមានប្រធានបទ "ភ្នំ និងទន្លេអាស្រ័យគ្នាទៅវិញទៅមក ការទទួលមរតកគំនូររូបភាពដ៏ស្រស់ស្អាត" ដែលមានគោលបំណងបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយបន្តពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងប្រជាជនប្រទេសនានា ដើម្បីជំរុញឱ្យអរិយធម៌របស់ប្រទេសនានាអាចទទួលមរតក បង្កើតថ្មី និងអភិវឌ្ឍឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការនេះ។
ក្នុងអំឡុងកម្មវិធីសប្តាហ៍សោតទស្សន៍នេះ នឹងរៀបចំកម្មវិធីពាក់ព័ន្ធចំនួនទាំង ៦ ព្រមទាំងពិធីបើកសម្ពោធកម្មវិធីសោតទស្សន៍បណ្តាញអ៊ីនធើណែតការសម្តែង XIUឡានឆាង-មេង្គ ការតាំងពិព័រណ៍កម្មវិធីសោតទស្សន៍ឆ្នើម វគ្គវីដេអូខ្លី "យុវជនជំនាន់ Zការសម្តែង XIUឡានឆាង-មេង្គ" ដំណើរកម្សាន្តយូណាន "សួស្តី ប្រទេសចិន"សន្និសីទប្រកាសស្នាដៃសោតទស្សន៍ ដំណើរទស្សនាកិច្ច "ប្រទេសចិនដ៏ស្រស់ស្អាតបំផុត · មានជីវភាពរស់នៅមួយប្រភេទហៅថាយូណាន" និងការបញ្ចាំងរឿងភាគទូរទស្សន៍ចិនឆ្នើមនៅប្រទេសវៀតណាមក្រោមប្រធានបទ "សោតទស្សន៍ចិន · ដើរចូលវៀតណាម" ដើម្បីបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការសោតទស្សន៍ឡានឆាង-មេគង្គ ជំរុញការផ្លាស់ប្តូរសោតទស្សន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡានឆាង-មេគង្គនិងរួមចំណែកថាមពលសោតទស្សន៍បន្ថែមទៀតក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមអាស៊ី។
ប្រទេសឡានឆាង-មេគង្គមានភូមិសាស្ត្រ និងមានទំនាក់ទំនងវប្បធម៌យ៉ាងជិតស្និទ្ធ ហើយស្នាដៃវិទ្យុ ទូរទស្សន៍ និងសំឡេង ប្រកបដោយលក្ខណៈវប្បធម៌ប្លែកពីគេ បានក្លាយជាស្ពានមាសដែលលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងបណ្តាប្រទេសឡានឆាង-មេគង្គ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០២០ សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ ដែលជាម៉ាកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហើយបានប្រារព្ធធ្វើសកម្មភាពសរុបចំនួន ២៣ ដែលមានបេសកជនប្រចាំនៅប្រទេសចិន មន្ត្រីរដ្ឋាភិបាល និងអ្នកទទួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គសរុបជាង ៥០ នាក់បានចូលរួមក្នុងកម្មវិធី ហើយមានតំណាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ និងឈានមុខក្នុង និងក្រៅប្រទេសចិនចំនួនជាង ៤០ និងមានស្នាដៃសោតទស្សន៍ដ៏ឆ្នើមចំនួន១៤៣ និង២៧៧ ភាគ ពីក្នុង និងក្រៅប្រទេសត្រូវបានចាក់ផ្សាយនៅលើវេទិកាជាង ៦០ ក្នុងប្រទេស និងក្រៅប្រទេសចិន។ ជាការពិត កម្មវិធីនេះបានក្លាយទៅជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមប្រទេសឡានឆាង-មេគង្គ ហើយកម្លាំងឥទ្ធិពល និងថាមពលផ្សព្វផ្សាយរបស់វាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
នៅខែតុលា ឆ្នាំ២០២៣ សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គត្រូវបានបញ្ចូលក្នុងសៀវភៅស «រួមកសាងខ្សែក្រវាត់ និងផ្លូវ ៖ ការអនុវត្តដ៏អស្ចារ្យក្នុងការកសាងសហគមន៍ជោកវាសនារួមសម្រាប់មនុស្សជាតិ» ដែលនិពន្ធដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋសាធារណរដ្ឋប្រជាមានិតចិន។ «ផែនការសកម្មភាពរយៈពេលប្រាំឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(២០២៣-២០២៧)» ដែលចេញផ្សាយដោយកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៤ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងរួមរៀបចំកម្មវិធីសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ ហើយលើកទឹកចិត្តដល់វិស័យវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍តាមអ៊ីនធើណែតរបស់ប្រទេសទាំងប្រាំមួយក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការចាក់ផ្សាយភាពយន្តឯកសារ ស៊េរីទូរទស្សន៍ គំនូរជីវចល និងស្នាដៃអូឌីយ៉ូឆ្នើមរបស់ប្រទេសនានាទោវិញទៅមក៕
អ្នកសារព័ត៌មាន ៖ Zhu Hai
អ្នកបកប្រែ ៖ Shen Yan