ហាងកាហ្វេជូនយេ ៖ ធ្វើដំណើរជាមួយកាហ្វេ

ប្រភព: ទស្សនាវដ្តី‹‹ខ្មែរ››   |    2024-03-15 11:22:27

"សេដ្ឋកិច្ចហាងតូច" គឺជាសរសៃឈាមរបស់ទីក្រុង ដែលប្រមូលផ្តុំនូវភាពកក់ក្តៅនៃការរស់នៅ។

ហាងតូចតភ្ជាប់ជាមួយប្រទេស និងគ្រួសារ ហើយប្រកបដោយរឿងរ៉ាវ និងកាលានុវត្តភាព។ នៅឆ្នាំ២០២៤ យើងនឹងធ្វើដំណើរទៅកាន់ប្រទេស និងទីក្រុងនានាតាម "ខ្សែក្រវាត់ និងផ្លូវ" ហើយចូលទៅក្នុងហាងតូច ដើម្បីមើលការអភិវឌ្ឍសេដ្ឋកិច្ច និងជីវិតរបស់ប្រជាពលរដ្ឋ។

ថ្ងៃនេះ យើងបានដើរចូលទៅក្នុងហាងតូចក្នុងខេត្តយូណាន និងខេត្តហ៊ូណាន ដើម្បីទទួលយកបទពិសោធន៍ថ្មីនៃប្រទេសចិនដែលមានលក្ខណៈបើកចំហ និងប្រកបដោយកាលានុវត្តភាព។

ហាងកាហ្វេជូនយេ ៖ ធ្វើដំណើរជាមួយកាហ្វេ

ហាងកាហ្វេជូនយេ ជាហាងកាហ្វេឯកជនដែលឆុងកាហ្វេដោយដៃមួយកន្លែង ដែលលាក់ក្នុងផ្លូវរេនមីងខណ្ឌឡុងយ៉ាង ក្រុងប៉ាវសាន ខេត្តយូណាន។ដើរចូលទៅក្នុងទីធ្លាដែលពោរពេញដោយបរិយាកាសនៃការបោះជំរុំ ម្ចាស់ហាងកាហ្វេជូនយេកំពុងឆុងកាហ្វេ។ ទន្ទឹមនឹងដំណើរការឆុងកាហ្វេដោយដៃ ហាងម្ចាស់បាននិទានអំពីរឿងរ៉ាវនៃហាងតូចមួយនេះ។

ដើម្បីផ្តល់ឱ្យអតិថិជននូវបទពិសោធន៍កាន់តែល្អ ហាងកាហ្វេជូនយេអនុវត្តសេវាកម្មបុគ្គលិកម្នាក់ទល់នឹងភ្ញៀវម្នាក់ ហាងម្ចាស់ឆុងកាហ្វេដោយដៃផង នឹងចែករំលែកចំណេះដឹង និងនិទានរឿងរ៉ាវអំពីកាហ្វេផង ហើយបង្រៀនជំនាញឆុងកាហ្វេដោយដៃជាក់ស្តែងមួយចំនួន អតិថិជនអាចភ្លក់រសជាតិកាហ្វេ ក៏អាចយល់យ៉ាងស៊ីជម្រៅអំពីភាពទាក់ទាញនៃវប្បធម៌កាហ្វេផងដែរ។

លាវ យូស៊ី ជាអ្នកគាំទ្រដ៏ស្មោះស្មគ្រ័របស់ហាងកាហ្វេជូនយេ គេបាននិយាយថា “ម្ចាស់ហាងមិនត្រឹមតែជាអ្នកជំនាញឆុងកាហ្វេដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកនិទានរឿងរ៉ាវដ៏កក់ក្តៅម្នាក់។ សេវាកម្មបុគ្គលិកម្នាក់ទល់នឹងភ្ញៀវម្នាក់ នឹងធ្វើឱ្យអតិថិជនម្នាក់ៗទទួលបានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងពិសេស។ ខ្ញុំក៏មានអារម្មណ៍ថាខ្ញុំត្រឡប់មកផ្ទះវិញ ខណៈពេលដែលរីករាយជាមួយកាហ្វេ"។

មិនយូរប៉ុន្មាន ម្ចាស់ហាងកាហ្វេជូនយេបានចាប់ផ្តើមរៀបចំសកម្មភាព “ដំណើរទេសចរណ៍កាហ្វេ” ដោយលក់គ្រាប់កាហ្វេពីសួនកាហ្វេដ៏ប្រណិតនៃប្រទេសមួយជារៀងរាល់ខែ ដោយធ្វើឱ្យអតិថិជនដែលចូលចិត្តញ៉ាំកាហ្វេបានភ្លក់រសជាតិកាហ្វេពីតំបន់ខុសៗគ្នាជុំវិញពិភពលោក មានដូចជាកាហ្វេភ្នំខៀវនៃប្រទេសហ្សាម៉ាអ៊ីក កាហ្វេ Yirgacheffeនៃប្រទេសអេត្យូពី និងកាហ្វេ Huila នៃប្រទេសកូឡុំប៊ីជាដើម អតិថិជនហាក់ដូចជាកំពុងធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងគ្រាប់កាហ្វេ៕

អ្នកបកប្រែ៖ Li Zha

ហាងកាហ្វេជូនយេ ៖ ធ្វើដំណើរជាមួយកាហ្វេ