"យុវជនខ្មែរដេញតាមខ្យល់" ជិះម៉ូតូឆ្លងកាត់ ២២ ប្រទេស

ប្រភព: កាសែតយូណានដេលី   |    2024-12-17 15:15:21

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៧១ របស់ប្រទេសកម្ពុជា ហើយក៏ជាថ្ងៃទី ១២៧ នៃការជិះម៉ូតូរបស់អ្នកចូលចិត្តជិះម៉ូតូកម្ពុជា អ៊ុំ ប៊ុនរ៉េត​ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ ២២ ប្រទេសរួចមក គាត់បានត្រឡប់មកទីក្រុងភ្នំពេញវិញ ហើយសម្រេចក្តីសុបិន និងបំណងប្រាថ្នាជិះម៉ូតូជាច្រើនឆ្នាំ។

ឆ្នាំនេះ លោក អ៊ុំ ប៊ុនរ៉េ អាយុ ៤៤ ឆ្នាំ​ហើយ តាំងពីគាត់ទិញ "ម៉ូតូក្នុងក្តីស្រមៃ" របស់ខ្លួននៅអាយុ ១៨ ឆ្នាំ គាត់មិនដែលឈប់ធ្វើដំណើរដោយជិះចម្ងាយខ្លី ឬផ្លូវឆ្ងាយទេ លោកបានប្រាប់អ្នកកាសែតថា "ខ្ញុំ​រៀន​ជិះ​ម៉ូតូ​ពេល​ម្រាម​ជើង​ប៉ះ​ដី។ នៅក្នុងប្រទេសកម្ពុជា នេះហាក់ដូចជាជំនាញដែលត្រូវការសម្រាប់យុវជនគ្រប់រូប។ សម្រាប់យុវជនខ្មែរ ម៉ូតូមិនត្រឹមតែជាឧបករណ៍ងាយស្រួលសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវភាពងប់ងល់និងយុវវ័យរបស់ពួកគេផងដែរ"។

លើក​នេះ លោក អ៊ុំ ប៊ុនរ៉េត បាន​ជ្រើសរើស​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដែល​ជា​កន្លែង​ដែល​ក្រុមហ៊ុន​មេ​របស់​យីហោ BMW គឺក្រុមហ៊ុនBayerische Motorenwerke GmbHជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​ដំណើរ​នេះ​ ហើយឆ្លងកាត់​ប្រទេស​បារាំង ស៊ុយអែត តួកគី ប៉ាគីស្ថាន... និងបានមកដល់តំបន់ស្វយ័តស៊ីនជាំងនៃប្រទេសចិន តាមរយៈផ្លូវហាយវ៉េ Karakoram មិត្តភាពចិន-ប៉ាគីស្ថាន ដោយបានធ្វើដំណើរទៅភាគខាងត្បូង និងឆ្លងកាត់តំបន់ស្វយ័តXizangហើយបានមកដល់ទីក្រុងគុនមីងដែលជាទីក្រុងនិទាឃរដូវដែលផ្ការីកពេញមួយឆ្នាំ នៅថ្ងៃទី ២៨ ខែតុលា។

លោក អ៊ុំ ប៊ុនរ៉េត​ បាននិយាយថា​ "ខេត្តយូណានមានអាកាសធាតុល្អប្រសើរ ទេសភាពដ៏ស្រស់ស្អាត និងអាហារឈ្ងុយឆ្ងាញ់ជាច្រើន។ ខ្ញុំពិតជានឹងនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំមកធ្វើដំណើរម្តងទៀតនាពេលអនាគត"។

លោកបានបន្ថែមថា "ខ្ញុំបើកបរយ៉ាងឆាប់រហ័សតាមបណ្តោយផ្លូវថ្នល់ក្នុងតំបន់ស៊ីនជាំងដោយសប្បាយរីករាយ។ ខ្ញុំ​បានកើត​ជំងឺប្រតិកម្មខុសប្រក្រតីពេលនៅរយៈ​កម្ពស់ខ្ពស់​នៅ​តំបន់Xizangហើយ​ត្រូវ​បឺត​អុកស៊ីហ្សែន​ពេញ​មួយ​យប់ ជំនួយ​ដ៏​សាទរ​របស់​ប្រជាជន​ក្នុង​តំបន់​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ឆ្លង​កាត់​តំបន់ខ្ពស់និងរងារខ្លាំងក្លា​ដោយ​ជោគជ័យ។ បន្ទាប់ពីបានទៅដល់ទីក្រុងលីជាំងនិងមណ្ឌលតាលី នៃខេត្តយូណាន អាកាសធាតុដ៏សុខស្រួល និងអាហារឆ្ងាញ់ពិសេសជាច្រើនបានធ្វើឱ្យខ្ញុំសម្រេចចិត្តស្នាក់នៅពីរថ្ងៃទៀត"។ ជាការ​ពិត លោក អ៊ុំ ប៊ុនរ៉េតបានទៅទស្សនានៅ​ប្រទេស​ចិន​ជា​ច្រើន​ដង​ហើយ លោក​ថែម​ទាំង​មាន​ឈ្មោះ​ជា​ភាសា​ចិន​ថា លី វិនលឺប៉ុន្តែ​ខេត្ត​ដែល​លោក​បាន​ទៅដល់​លើក​នេះ​គឺ​ជា​លើក​ដំបូង​ ហើយជិះម៉ូតូពីតំបន់ស៊ីនជាំងទៅខេត្តយូណាន លោកបានចំណាយ​ពេល ២៥ ថ្ងៃ។

ពេល​និយាយ​ពី​បំណង​ដើម​នៃ​ការ​ជិះ​ម៉ូតូឆ្លង​ប្រទេសជាច្រើន កែវ​ភ្នែក​របស់​លោក អ៊ុំ ប៊ុនរ៉េត បាន​បញ្ចេញ​ពន្លឺ​ខុស​ប្លែក​ពី​ធម្មតា លោកបានប្រាប់អ្នកកាសែតដោយរឹងមាំថា "ដើម្បី​ណែនាំ និងផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា។រាល់​ពេល​ដែល​ខ្ញុំ​ទៅ​ប្រទេស ឬ​ទីក្រុងណាមួយ​ ខ្ញុំ​នឹងជូន​ស្ទីគ័រ​ផ្សព្វផ្សាយ​ផលិតដោយខ្លួនដល់មិត្តក្នុងតំបន់ដែលមាននិស្ស័យ ដើម្បីឱ្យប្រជាជនមកពីប្រទេសកាន់តែច្រើនស្គាល់ និងស្វែងយល់ពីប្រទេសកម្ពុជា ហើយសូមស្វាគមន៍ពួកគេមកទស្សនា និងទទួលយកបទពិសោធន៍ប្រទេសកម្ពុជា ដែលជាប្រទេសដ៏អាថ៌កំបាំង និងមានមន្តស្នេហ៍"។

លោកបានបន្ថែមទៀតថា "ខ្ញុំសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងជាមួយក្លឹបម៉ូតូចិន និងអ្នកចូលចិត្តជិះម៉ូតូចិន រួមទាំងខេត្តយូណាន ហើយរួមគ្នារៀបចំផែនការផ្លូវជិះម៉ូតូទេសចរណ៍កម្ពុជា-ចិននាពេលអនាគត ខ្ញុំក៏សង្ឃឹមថាមានអ្នកចូលចិត្តជិះម៉ូតូកាន់តែច្រើនមកពីប្រទេសមេគង្គ-ឡានឆាងមកចូលរួមក្នុងក្រុមយើង ដើម្បីពង្រីកខ្សែផ្លូវ​ជិះម៉ូតូ​ជាមួយ​គ្នា ហើយ​ឱ្យ​អ្នកចូលចិត្ត​ជិះម៉ូតូកាន់តែច្រើនអាចជ្រមុជខ្លួនក្នុងចំណាប់អារម្មណ៍ដ៏សប្បាយនៃការជិះម៉ូតូ"។ លោក អ៊ុំ ប៊ុនរ៉េតពោរពេញ​ទៅ​ដោយ​ការ​រំពឹង​ទុក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្លិប​មក​ពី​ប្រទេស​ជិត​ខាង។

លោកបានបញ្ជាក់ថា "លើសពីនេះ ថវិកាទាំងអស់ដែលបានរៃអង្គាសដោយសមាជិកនៃក្លឹបម៉ូតូកម្ពុជាក្នុងនាមដំណើរការជិះម៉ូតូនេះ នឹងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នេះជាមន្ទីរពេទ្យដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារទាំងអស់ រួមទាំងជនបរទេសផងដែរ"។ សម្រាប់លោក អ៊ុំ ប៊ុនរ៉េត ដំណើរ​នេះ​គឺ​ជា​ដំណើរ​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់ ​និងការ​លំបាក​ខ្លាំង​ណាស់ ហើយក៏មាន​សារៈសំខាន់​ខ្លាំង​ណាស់ផងដែរ៕

អ្នកយកព័ត៌មាន៖ Shen Yan

អ្នកបកប្រែ៖ Shen Yan









"យុវជនខ្មែរដេញតាមខ្យល់" ជិះម៉ូតូឆ្លងកាត់ ២២ ប្រទេស