ទីក្រុងតូចមួយនៅក្នុងខេត្តសានតុងនេះមានវិធីល្អក្នុងការផលិត "ភាពស្រស់ស្អាត" និងទិន្នផលរោមភ្នែកក្លែងក្លាយមានចំនួន ៧០% នៃផលិតផលរបស់ពិភពលោក!
ប្រភព: គេហទំព័រព័ត៌មានចិន |
2024-10-29 16:35:24
អ្នកស្រឡាញ់ភាពស្អាតជុំវិញពិភពលោកសុទ្ធតែចូលចិត្តរោមភ្នែកភ្នែកក្លែងក្លាយ ក្នុងចំណោមរោមភ្នែកភ្នែកក្លែងក្លាយចំនួន ១០ គូ យ៉ាងហោចណាស់ ៧ គូមកពីទីក្រុងភីងទូទីក្រុងឈីងតាវ ខេត្តសានតុងនៃប្រទេសចិន ក្រុងភីងទូក៏ត្រូវបានគរហៅថាជា "ក្រុងរោមភ្នែកក្លែងក្លាយនៃប្រទេសចិន"។
តាមស្ថិតិ តម្លៃទិន្នផលប្រចាំឆ្នាំនៃឧស្សាហកម្មរោមភ្នែកក្លែងក្លាយរបស់ទីក្រុងភីងទូគឺប្រហែល ១០ ពាន់លានយាន់។ នៅទីក្រុងភីងទូរោមភ្នែកក្លែងក្លាយប្រហែល ១២០ លានគូត្រូវបានលក់នៅកាន់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ មានដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម ហើយនិងទិន្នផលមានចំនួន ៧០% នៃទិន្នផលរបស់ពិភពលោក!
អ្នកយកព័ត៌មាន៖Hu Yaojie,Zhang Xiaopeng
អ្នកបកប្រែ៖ Shen Yan



