ក្រុមហ៊ុនដែកថែបជាច្រើននៅក្នុងប្រទេសចិនបានបញ្ចប់ការអនុវត្តការបំប្លែងការបំភាយឧស្ម័នទាបខ្លាំង
ប្រភព: គេហទំព័រព័ត៌មាន CCTV |
2024-10-29 16:33:52
តាមទិន្នន័យចុងក្រោយបំផុតបង្ហាញថា គិតដល់ខែសីហា ឆ្នាំនេះ ក្រុមហ៊ុនដែកថែបជាង ១៤០ ក្រុមហ៊ុននៅក្នុងប្រទេសចិន ដែលមានសមត្ថភាពផលិតជាង ៦២០ លានតោនបានបញ្ចប់ការអនុវត្តការបំប្លែងការបំភាយឧស្ម័នទាបខ្លាំង។ វាត្រូវបានគេប៉ាន់ប្រមាណថា ទៅដល់ឆ្នាំ២០៣០ ការអភិវឌ្ឍ និងការប្រើប្រាស់សម្ភារៈដែកថ្នាក់ខ្ពស់អាចជំរុញការកាត់បន្ថយការបំភាយកាបូននៅក្នុងឧស្សាហកម្មខាងក្រោមរហូតដល់ ១,៣៥ ពាន់លានតោន។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសផលិតដែកស្អាតបំផុតមួយក្នុងពិភពលោក៕
អ្នកយកព័ត៌មាន៖ Wang Peng, Zhang Yujie
អ្នកបកប្រែ៖ Shen Yan