ខ្សែរថភ្លើងដឹកទំនិញអន្តរជាតិ "ក្វាងតុង-យូណាន · ឡានឆាង-មេគង្គ" និងខ្សែរថភ្លើងដឹកទំនិញអន្តរជាតិចិន-ឡាវ-ថៃ (ទីក្រុងគុនមីង-ទីក្រុងបាងកក) បានបើកដំណើរការជាលើកដំបូង
ប្រភព: វេបសាយយូណាន |
2024-07-30 21:35:31
ថ្ងៃទី២៤ ខែកក្កដា ព្រឹត្តិការណ៍សម្ពោធបើកដំណើរការជាលើកដំបូងនៃខ្សែរថភ្លើងដឹកទំនិញអន្តរជាតិ "ក្វាងតុង-យូណាន · ឡានឆាង-មេគង្គ" និងខ្សែរថភ្លើងដឹកទំនិញអន្តរជាតិចិន-ឡាវ-ថៃ (ទីក្រុងគុនមីង-ទីក្រុងបាងកក) ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីង ។
ខ្សែរថភ្លើងដឹកទំនិញអន្តរជាតិចិន-ឡាវ-ថៃនេះ ដឹកទំនិញភាគច្រើនជាគ្រឿងសង្ហារិម ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ បរិក្ខារ និង បន្លែ ជាដើម ដឹកចេញពីទីក្រុងក្វាងចូវ ប្រទេសចិន ឆ្លងកាត់ទីក្រុងគុនមីង ហើយចុងក្រោយមកដល់ប្រទេសថៃ ៕
អ្នកបកប្រែ៖ លីហ្សា