ពន្លាឧស្សាហកម្មផលិតកម្មក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងផ្តោតលើកិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសអាស៊ីទាំងពីរ
ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៨ បានរៀបចំពន្លាឧស្សាហកម្មផលិតកម្ម ក្រោមប្រធានបទ "ការរួមសហការរវាងប្រទេសអាស៊ីទាំងពីរ និងការចែករំលែកភាគលាភឌីជីថល" ដើម្បីបង្ហាញពីផែនការប្រកបដោយភាពច្នៃប្រឌិត ផលិតផលទំនើប និងផ្លូវដែលអាចធ្វើទៅបាន ដែលប្រទេសចិនបានស្វែងរកក្នុងកិច្ចសហប្រតិបត្តិការឌីជីថល ជាពិសេសខេត្តយូណានបានស្នើឡើងនូវគំនិត និងផែនការសាងសង់សម្រាប់កិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសអាស៊ីទាំងពីរ ។ តាមរយៈកិច្ចសហប្រតិបត្តិការឌីជីថលបង្ហាញថា នឹងពង្រឹងឆន្ទៈនៃកិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសអាស៊ីទាំងពីរ បង្កើនទំនុកចិត្តចំពោះផែនការណ៍ប្រទេសចិន បច្ចេកវិទ្យាប្រទេសចិន និងផលិតផលប្រទេសចិន ជំរុញធាតុផ្សំនៃកិច្ចសហប្រតិបត្តិការឌីជីថលរវាងអាស៊ីទាំងពីរនៅក្នុងខេត្តយូណាន ព្រមទាំងជួយដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការឌីជីថលរវាងអាស៊ីទាំងពីរ និងលើកកម្ពស់គុណភាពនៃការរៀបចំពិព័រណ៍ចិន-អាស៊ីខាងត្បូង។
ពន្លាតាំងពិព័រណ៍នេះគ្រោងនឹងរៀបចំតំបន់តាំងពិព័រណ៍ធំៗចំនួនប្រាំគឺ "លំដាប់នៃពន្លា" "កិច្ចសហប្រតិបត្តិការឌីជីថល" "សេដ្ឋកិច្ចរយៈកម្ពស់ទាប និងឧស្សាហកម្មអវកាស" "បញ្ញាសិប្បនិម្មិត" និង "គ្រឿងយន្តកសិកម្មឌីជីថល" ដែលមានក្រុមហ៊ុនចំនួនសរុបជាង ៦០ បានដាក់តាំងបង្ហាញ ៕
អ្នកយកព័ត៌មាន Zhu Hai
អត្ថបទ Chen Fei
អ្នកបកប្រែ៖ លីហ្សា