ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញអន្តរជាតិនៅលើផ្លូវដែកចិន-ឡាវមានការកើនឡើងជាលំដាប់

ប្រភព: កាសែតសេដ្ឋកិច្ចដេលី   |    2024-07-30 21:27:56

ចាប់តាំងពីដើមឆ្នាំនេះមក ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិនៅលើផ្លូវដែកចិន-ឡាវបានរក្សានិន្នាការកើនឡើង គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា គយក្រុងគុនមីងបានត្រួតពិនិត្យទំនិញនាំចេញនាំចូលនៅលើផ្លូវដែកចិន-ឡាវសរុបចំនួនប្រមាណ ៣ លានតោន ជាមួយនឹងតម្លៃប្រមាណ ១០.២ ពាន់លានយ័ន កើនឡើង ២៩.១% និង ៦១.៩% បើធៀបនឹងឆ្នាំមុន ធានាថាខ្សែរថភ្លើងដឹកអ្នកដំណើរអន្តរជាតិនៅលើផ្លូវដែកចិន-ឡាវត្រូវបានបើកដំណើរការសរុបចំនួន ៥១០ ហើយត្រួតពិនិត្យអ្នកដំណើរចេញចូលច្រកព្រំដែនជាង ១២.៦៧ ម៉ឺននាក់ ៕

អ្នកយកព័ត៌មាន Liu Ziyu

អ្នកបកប្រែ៖ លីហ្សា

ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញអន្តរជាតិនៅលើផ្លូវដែកចិន-ឡាវមានការកើនឡើងជាលំដាប់