តំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មបន្លែ និងផ្លែឈើរវាងប្រទេសចិន (យូណាន) និងប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
នៅថ្ងៃទី២៤ ខែកក្កដា សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មបន្លែ និងផ្លែឈើប្រទេសចិន (យូណាន) —ប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីង។ គោលបំណងនៃសន្និសីទនេះគឺដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត ហើយរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មបន្លែនិងផ្លែឈើរវាងប្រទេសចិន ជាពិសេសខេត្តយូណាន និងប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំបានផ្តល់អនុសាសន៍ជំរុញការកសាងវេទិកាសហប្រតិបត្តិការឧស្សាហកម្មបន្លែនិងផ្លែឈើរវាងប្រទេសចិន (យូណាន) និងប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ព្រមទាំងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងសហគ្រាសបន្លែនិងផ្លែឈើបន្ថែមទៀត។ គេសង្ឃឹមថា តាមរយៈកិច្ចពិភាក្សានេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្លែនិងផ្លែឈើនឹងកាន់តែស៊ីជម្រៅ បណ្តាញទិញលក់នឹងមានភាពរលូន ហើយបង្កើតកិច្ចសហប្រតិបត្តិការដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ៕
អ្នកយកព័ត៌មាន Liu Ziyu Zhang Min
អ្នកបកប្រែ៖ លីហ្សា