ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនដែលជួយកម្ពុជាបានបើកកម្មវិធីពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនៅកន្លែងជាច្រើន

ប្រភព: វេបសាយសារព័ត៌មានចិន   |    2024-07-22 18:15:14

ថ្ងៃទី ១ខែកក្កដា ម៉ោងក្នុងតំបន់ ក្រុមទី២នៃក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន​ដែល​ជួយកម្ពុជា ​បានអញ្ជើញមកអគារតេជោសន្តិភាពក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីធ្វើការពិនិត្យសុខភាពដោយគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនដោយឥតគិតថ្លៃ ។ កម្មវិធីនេះ​មាន​គោលបំណង​ប្រើប្រាស់​បច្ចេកវិទ្យាឱសថ​បុរាណ​ចិន​ដើម្បី​នាំមក​នូវ​សុខភាពមាំមួន​ដល់​ប្រជាជន​ក្នុង​តំបន់ ជំរុញ​ការ​ផ្សព្វផ្សាយនិង​ផ្លាស់ប្តូរ​វប្បធម៌ឱសថ​បុរាណ​ចិន ព្រមទាំង​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​ប្រជាជន​ចិន និង​កម្ពុជា។

កម្មវិធីពិនិត្យនិង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃលើកនេះ បានទទួលអ្នកជំងឺជាង ២០០នាក់ ចែកចាយឱសថ​បុរាណ​ចិនដោយឥតគិតថ្លៃជាង ៦០០ឈុត និងចាក់ម្ជុលវិទ្យាសាស្ត្របានជាង ១២០ ដង។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ សមាជិក​ក្រុមគ្រូពេទ្យ​វេជ្ជសាស្រ្ដ​បាន​លើក​ឡើង​ថា ថ្វីត្បិតតែរយៈពេលធ្វើការនេះជិតដល់ទីបញ្ចប់ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជាក្នុងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលនឹងមិនបញ្ឈប់នោះទេ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ឱសថបុរាណចិននឹងនាំមកនូវការអភិវឌ្ឍកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ៕

អ្នកសារព័ត៌មាន៖ Yang Qiang

អ្នកបកប្រែ៖លីហ្សា

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនដែលជួយកម្ពុជាបានបើកកម្មវិធីពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនៅកន្លែងជាច្រើន