ជើងហោះហើរណាននីង-ភ្នំពេញបានកើនឡើងដល់ ៤ ជើងក្នុងមួយសប្តាហ៍

ប្រភព: គេហទំព័រព័ត៌មានចិន   |    2024-04-23 18:22:10

អ្នកកាសែតទទួលបានព័ត៌មានពាក់ព័ន្ធពីអាកាសយានដ្ឋានអន្តរជាតិ វូស៊ូ ណាននីង ក្វាងស៊ី (ហៅកាត់ថា អាកាសយានដ្ឋានអន្តរជាតិ ណាននីង) ថា ចាប់ពីថ្ងៃទី១ ខែឧសភា ជើងហោះហើរណាននីង-ភ្នំពេញ នឹងត្រូវបង្កើនពី ២ ជើងក្នុងមួយសប្តាហ៍ ទៅ ៤ ជើងក្នុងមួយសប្តាហ៍។

ជើងហោះហើរអន្តរជាតិណាននីង-ភ្នំពេញ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជើងហោះហើរលេខ K6 896/7គ្រោងនឹងធ្វើដំណើរមួយជុំរៀងរាល់ថ្ងៃចន្ទ អង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

តាមស្ថិតិបានឱ្យដឹងថា ក្នុងរដូវហោះហើររដូវក្តៅ និងរដូវរំហើយឆ្នាំ២០២៤(ថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៦ ខែតុលា) អាកាសយានដ្ឋានណាននីង គ្រោងនឹងចាប់ផ្តើមឡើងវិញជាបណ្តើរៗនូវជើងហោះហើរទៅកាន់ទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងបណ្តាប្រទេសអាស៊ាន ហើយនឹងបន្តឡើងវិញជើងហោះហើរទៅកាន់តំបន់ទេសចរណ៍ពេញនិយមនៃប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីឦសានក្នុងពេលឆាប់ៗនេះ ហើយនិងចំនួនជើងហោះហើរនឹងកើនឡើងក្នុងលក្ខណៈទាន់ពេលវេលាស្របតាមតម្រូវការទីផ្សារ៕

អ្នកសារព័ត៌មាន៖ Chen Qiuxia   Yao Wenli

អ្នក​បក​ប្រែ៖ Shen Yan

ជើងហោះហើរណាននីង-ភ្នំពេញបានកើនឡើងដល់ ៤ ជើងក្នុងមួយសប្តាហ៍