ប្រទេសចិនបានប្រកាសកំណែស្តង់ដារជាតិភាសាបរទេសចំនួន ១៩២៦

ប្រភព: កាសែតប្រជាជនដេលី   |    2024-04-23 18:20:42

ថ្មីៗនេះ អ្នកកាសែតបានទទួលព័ត៌មានពីអាជ្ញាធរត្រួតពិនិត្យទីផ្សារ(គណៈកម្មាធិការស្តង់ដារជាតិ)ចិនថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសចិនបានបានប្រកាសកំណែស្តង់ដារជាតិភាសាបរទេសចំនួន ១៩២៦ ដែលគ្របដណ្តប់ចំនួន ៨ ភាសា និងគ្របដណ្តប់លើសេដ្ឋកិច្ចជាតិជាង ២០ ដូចជាផលិតផលកសិកម្ម ម្ហូបអាហារ ទំនិញប្រើប្រាស់ លោហធាតុ សម្ភារៈសំណង់ និងគ្រឿងម៉ាស៊ីនជាដើម។

តាមស្ថិតិ កំណែ​ស្តង់ដារ​ជាតិ​ភាសា​បរទេស​សំដៅ​លើ​ការ​បកប្រែ​ស្តង់ដារ​ជាតិ​ចិន​ជា​ភាសា​អង់គ្លេស ឬ​ជា​ភាសា​ផ្សេង​ទៀត ​ដែល​ជា​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរ​​​ ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ការចងក្រងកំណែស្តង់ដារជាតិភាសាបរទេសគឺជាវិធានការដ៏សំខាន់មួយដើម្បីកែលម្អកម្រិតនៃស្តង់ដារនីយកម្មបើកចំហដល់ពិភពលោកខាងក្រៅ ជំរុញប្រទេសចិនអនុវត្តកិច្ចសហប្រតិបត្តិការស្តង់ដារអន្តរជាតិកាន់តែប្រសើរ និងរួមចំណែកដល់វិបុលភាពរួមសកល៕

អ្នកសារព័ត៌មាន៖ Lin Lili

អ្នក​បក​ប្រែ៖ Shen Yan

ប្រទេសចិនបានប្រកាសកំណែស្តង់ដារជាតិភាសាបរទេសចំនួន ១៩២៦