តំណាងប្រជាជនដែលមកពីខេត្តយូណាននៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤
ប្រភព: កាសែតយូណាន |
2024-03-06 13:36:32
មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ តំណាងប្រជាជនដែលមកពីខេត្តយូណានបានចូលរួមកិច្ចប្រជុំនេះ។
ក្នុងនាមជា "វិចិត្រករអភិរក្ស" នៃប៉ាក់ជនជាតិយី តំណាង ជីន រុយរុយ បាននិយាយថា នៅឆ្នាំនេះ លោកស្រីនឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មវប្បធម៌នៃក្រុមជនជាតិតាមព្រំដែន និងការអភិវឌ្ឍសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងជំទង់នៃតំបន់ជនជាតិព្រំដែន។ តំណាង លូ លីហួ បាននិយាយថា លោកស្រីនឹងស្នើសំណើរឱ្យមានការកែលម្អផ្លូវជនបទ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្នុងជនបទ។ តំណាង យូ អ៊ូលីន បាននិយាយថា លោកនឹងបន្តយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌវប្បធម៌អរូបី និងផ្តល់យោបល់ និងស្នើសំណើរជុំវិញការទទួលបន្ត និងការពារវប្បធម៌ជនជាតិប្រពៃណី៕
អ្នកសារព័ត៌មាន៖ Xia Fanghai Gao Yiyi
អ្នកបកប្រែ៖ Li Zha