គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិនក្នុងឆ្នាំនេះគឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%

ប្រភព: CRI   |    2024-03-05 14:55:15

ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។

របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិនក្នុងឆ្នាំនេះគឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទកើនឡើងជាង១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីស្ថិតនៅចន្លោះ៥.៥ភាគរយ អត្រាកំណើននៃតម្លៃទំនិញប្រើប្រាស់ប្រហែល៣ភាគរយ កំណើនចំណូលប្រជាជនដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ច សមតុល្យនៃការទូទាត់អន្តរជាតិរក្សាតុល្យភាពជាមូលដ្ឋាន បរិមាណផលិតស្បៀងលើសពី០.៦៥ទ្រីលានគីឡូក្រាម ហើយការចំណាយថាម ពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបនឹងថយចុះប្រហែល២.៥ភាគរយ គុណភាពនៃបរិស្ថានអេកូឡូស៊ីនឹងត្រូវបានកែលម្អជាបន្តបន្ទាប់៕

គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិនក្នុងឆ្នាំនេះគឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%