មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤មានរបៀបវារៈចំនួន៧

ប្រភព: CRI   |    2024-03-04 17:42:59

ព្រឹកថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំធ្វើកិច្ចប្រជុំត្រៀមដោយបានអនុម័តលើរបៀបវារៈនៃមហាសន្និបាត ។

១  ពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល

២  ត្រួតពិនិត្យសភាពការណ៍អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិឆ្នាំ២០២៣និងរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមស៊ីវិលឆ្នាំ២០២៤ ព្រមទាំងសេចក្តីព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិឆ្នាំ២០២៤

៣  ត្រួតពិនិត្យសភាពការណ៍អនុវត្តថវិកាមជ្ឈិមនិងមូលដ្ឋានប្រចាំឆ្នាំ២០២៣និងរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់អំពីថវិកាមជ្ឈិមនិងមូលដ្ឋានប្រចាំឆ្នាំ២០២៤និងសេចក្តីព្រាងច្បាប់អំពីថវិកាមជ្ឈិមនិងមូលដ្ឋានប្រចាំឆ្នាំ២០២៤

៤  ពិនិត្យពិភាក្សាសេចក្តីស្នើច្បាប់អំពី《សេចក្តីព្រាងវិសោធនកម្មនៃច្បាប់ចាត់តាំងនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៃសាធារណរដ្ឋប្រជាមានិតចិន》ដែលលើកឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

៥  ពិនិត្យពិភាក្សារបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

៦  ពិនិត្យពិភាក្សារបាយការណ៍ការងារនៃតុលាការប្រជាជនកំពូល

៧  ពិនិត្យពិភាក្សារបាយការណ៍ការងារនៃសាលាអយ្យការប្រជាជនកំពូល

មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤មានរបៀបវារៈចំនួន៧