ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ពិធីបុណ្យសែនព្រះខែសម្រាប់យុវជនចិន និងបរទេស ត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីងខេត្តយូណាន

ប្រភព: កាសែតយូណានដេលី   |    2024-09-18 13:13:18
ថ្ងៃទី ១២ ខែកញ្ញា ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌យុវជនចិន និងបរទេស "ការផ្លាស់ប្តូរទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង បង្កើតអនាគតកាន់តែប្រសើរ——មិត្តភាពក្នុងពិធីបុណ្យសែនព្រះខែ" ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីង។


យុវជនមកពីខេត្តយូណាននៃប្រទេសចិន និងក្រៅប្រទេស ប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្តយូណាន និងមន្ត្រីស្ថានអគ្គកុងស៊ុលប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ ម៉ាឡេស៊ី និងបង់ក្លាដែស បានជួបជុំប្រាស្រ័យទាក់ទងគ្នា និងប្រារព្ធពិធីបុណ្យរួមគ្នា។


តំណាងយុវជនចិន និងបរទេសបានថ្លែងសុន្ទរកថាសំខាន់ៗលើប្រធានបទ "ការកសាងសហគមន៍អនាគតរួមគ្នាសម្រាប់មនុស្សជាតិ" ទទួលយកបទពិសោធន៍នៃការធ្វើនំព្រះខែ​ ការគូរគំនូរស្ករ ការជ្រលក់ពណ៌ផ្លិត ការសរសេរអក្សរផ្ចង់ វិធីសាស្រ្តធ្វើតែ សិល្បៈផ្កា និងកម្មវិធីផ្សេងៗទៀត រីករាយនឹងការប្រគុំតន្ត្រី ទទួលអារម្មណ៍ពីបរិយាកាសនៃពិធីបុណ្យសែនព្រះខែ និងទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិនដ៏ទាក់ទាញ៕

អ្នកយកព័ត៌មាន៖ Zhu Hai

អ្នកបកប្រែ៖ លីហ្សា

ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ពិធីបុណ្យសែនព្រះខែសម្រាប់យុវជនចិន និងបរទេស ត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីងខេត្តយូណាន