ទីក្រុងឈូស៊ុង ខេត្តយូណាន៖ ភ្លើងកំពុងឆាបឆេះ រួមគ្នាអបអរពិធីបុណ្យភ្នក់ភ្លើងនាពេលរាត្រី

ប្រភព: វេបសាយ CCTV   |    2024-07-30 21:56:38

នាយប់ថ្ងៃទី២៧ ខែកក្កដា ពិធីបុណ្យភ្នក់ភ្លើងឆ្នាំ ២០២៤ នៃក្រុងឈូស៊ុង ប្រទេសចិន ដែលប្រារព្ធឡើងដោយតំបន់ស្វយ័តឈូស៊ុងយី ខេត្តយូណាន បានចាប់ផ្តើមហើយអ្នកទេសចរ និងប្រជាជនក្នុងតំបន់រាប់ម៉ឺននាក់បានប្រារព្ធពិធីបុណ្យនេះជាមួយនឹងការច្រៀង និងរាំកម្សាន្តនៅទីលានព្រះអគ្គីនៃសួនវប្បធម៌ ប្រតិទិនសុរិយាគតិ ក្នុងទីក្រុងឈូស៊ុង ។

ពិធីបុណ្យភ្នក់ភ្លើង គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយសម្រាប់ជនជាតិយីហើយត្រូវបានបញ្ចូលក្នុងគម្រោងតំណាងបេតិកភណ្ឌវប្បធម៌អរូបីជាតិជាលើកដំបូង ។ ពិធីបុណ្យភ្នក់ភ្លើង ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​​មិថុនា នៃថ្ងៃចន្ទគតិជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​រយៈពេល​បី​ថ្ងៃ​បី​យប់ ដែល​គេ​ស្គាល់​ថា​ជា"ពិធីបុណ្យនៃទិសបូព៌ា" ។ ពិធីបុណ្យភ្នក់ភ្លើងឆ្នាំ២០២៤នៃក្រុងឈូស៊ុង ប្រទេសចិន ចាប់ផ្តើមដំណើរកម្សាន្តជាបន្តបន្ទាប់ដូចជា ដំណើរកម្សាន្តវិស្សមកាលរដូវក្តៅ ដំណើរទស្សនកិច្ចសិក្សា ដំណើរកម្សាន្តទេសចរណ៍ និងដំណើរកម្សាន្តក្នុងពិធីបុណ្យ ដែលមានសកម្មភាពសរុបចំនួន១២១ ជាមួយនឹងខ្លឹមសារដ៏អស្ចារ្យ ៕

អ្នកបកប្រែ៖ លីហ្សា

ទីក្រុងឈូស៊ុង ខេត្តយូណាន៖ ភ្លើងកំពុងឆាបឆេះ រួមគ្នាអបអរពិធីបុណ្យភ្នក់ភ្លើងនាពេលរាត្រី