ដំណើរទស្សនកិច្ចសិក្សាក្នុងវិស្សមកាលរដូវក្ដៅ៖ តម្រូវការត្រូវបានបែងចែកកាន់តែច្រើន ហើយទិដ្ឋភាពថ្មីត្រូវបានដាក់បង្ហាញ

ប្រភព: វេបសាយព័ត៌មានស៊ីនហ័រ   |    2024-07-30 21:53:45

វិស្សមកាលរដូវក្តៅខិតជិតមកដល់ ហើយកម្មវិធី​ទស្សនកិច្ច​សិក្សាផ្សេងៗទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់ ។

វេទិកា​ទេសចរណ៍​មួយ​បាន​ចេញ​របាយការណ៍​បញ្ជាក់​ថា​ វិស្សមកាលរដូវក្តៅឆ្នាំនេះ ការបញ្ជាទិញផលិតផលដែលទាក់ទងនឹងការសិក្សារបស់ឪពុកម្តាយ និងកូនបានកើនឡើង ៧០% បើធៀបនឹងឆ្នាំមុន ។ ការអនុវត្តការលើកលែងទិដ្ឋាការ និងគោលការណ៍គ្រប់គ្រងការចេញចូលច្រើនផ្នែកក៏ផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សាក្រៅប្រទេសផងដែរ ហើយផ្លូវសិក្សាក្រៅប្រទេសដូចជាប្រទេសសិង្ហបុរី និងកាណាដាក៏កំពុងបន្តដំណើរការផងដែរ ។

ទិន្នន័យស្រាវជ្រាវរបស់ភាគីទីបីបង្ហាញថា ក្នុងឆ្នាំ២០២៣ សិស្សបឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេសមានមូលដ្ឋានអប់រំនិងការអនុវត្តច្រើនជាង ១៦០០ មានសហគ្រាសសិក្សាស្រាវជ្រាវជាង ៣០០០០ ហើយទំហំទីផ្សារសិក្សាស្រាវជ្រាវ គឺ ១៤៦.៩ ពាន់លានយ័ន។ គេរំពឹងថា នៅឆ្នាំ២០២៦ ទំហំទីផ្សារអាចឈានដល់ ២៤២.២ ពាន់លានយ័ន ។

គម្រោងសិក្សាស្រាវជ្រាវ "តូចហើយស្អាត" មួយចំនួនក៏ទទួលបានការពេញចិត្តផងដែរ ។ ការធ្វើជាសាក្សីនៃការបាញ់បង្ហោះរ៉ុក្កែត ទទួលបទពិសោធន៍នៃបេតិកភណ្ឌវប្បធម៌អរូបីជំនាញប៉ាក់មីវ និងទទួលបទពិសោធន៍ "ការរស់ឡើងវិញ" នៃសត្វចម្លែកបុរេប្រវត្តិសាស្ត្រ AI ក៏ត្រូវបានរៀបចំជាប្រធានបទនៃដំណើរទស្សនកិច្ចសិក្សាផងដែរ ។ អ្នកក្នុងវិស័យនេះជឿថា ការបែងចែកទីផ្សារនឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍឧស្សាហកម្មស្រាវជ្រាវក្នុងរយៈពេលវែង ៕

អ្នកបកប្រែ៖ លីហ្សា

ដំណើរទស្សនកិច្ចសិក្សាក្នុងវិស្សមកាលរដូវក្ដៅ៖ តម្រូវការត្រូវបានបែងចែកកាន់តែច្រើន ហើយទិដ្ឋភាពថ្មីត្រូវបានដាក់បង្ហាញ