ភូមិអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង នឹងបើកទ្វារទទួលភ្ញៀវនៅពាក់កណ្តាលខែនេះ
ប្រភព: សារព័ត៌មាន CCTV |
2024-07-15 14:20:33
ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នឹងបើកសម្ភោធនៅថ្ងៃទី ២៦ ខែកក្កដា ម៉ោងក្នុងតំបន់ ការរៀបចំការងារគ្រប់ផ្នែកកំពុងដំណើរការយ៉ាងមមាញឹក ភូមិអូឡាំពិកនឹងបើកទ្វារទទួលអត្តពលិកដែលចូលរួមនៅពាក់កណ្តាលខែកក្កដា។ យោងតាមការណែនាំ ភូមិអូឡាំពិក ទីក្រុងប៉ារីសផ្តោតលើគោលគំនិតបៃតង ការការពារបរិស្ថាន និងនិរន្តរភាព ហើយការកាត់បន្ថយការបំភាយកាបូន ៥០% គឺជាការសន្យារបស់គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុងប៉ារីស ចំពោះពិភពលោក។ បច្ចុប្បន្ន ការរៀបចំការងារចុងក្រោយសម្រាប់ភូមិអូឡាំពិកទីក្រុងប៉ារីសកំពុងដំណើរការយ៉ាងមមាញឹក។ រូបភាពតុក្កតាសំណាង “The Phryges” បានតុបតែងនៅលើជញ្ជាំងនៃភូមិអូឡាំពិក៕
អ្នកបកប្រែ ៖ លីហ្សា