វេទិកាកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ-ឧស្សាហកម្មជាតិរបស់ប្រទេសចិនជួយក្រុមហ៊ុននានាទទួលបានហិរញ្ញប្បទានច្រើនជាងមួយទ្រីលានយាន់
ប្រភព: គេហទំព័រព័ត៌មាន CCTV |
2024-10-25 17:06:31
ថ្មីៗនេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានណែនាំថា គិតដល់បច្ចុប្បន្ននេះ វេទិកាកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ-ឧស្សាហកម្មជាតិរបស់ប្រទេសចិនជួយក្រុមហ៊ុននានាទទួលបានហិរញ្ញប្បទានច្រើនជាងមួយទ្រីលានយាន់។ ចាប់តាំងពីដើមឆ្នាំនេះមក វេទិកាកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ-ឧស្សាហកម្មជាតិរបស់ប្រទេសចិនបានជួយសហគ្រាសក្នុងការបង្កើនហិរញ្ញវត្ថុប្រមាណ ២៩០ ពាន់លានយាន់ ដែលជាអត្រាកំណើន ៤០,៧២%បើប្រៀបធៀបនឹងរយៈពេលនៅឆ្នាំមុន៕
អ្នកបកប្រែ៖Shen Yan