សម្លឹងមើលខេត្តយូណាន ប្រទេសចិនតាមព្រំដែន | ភូមិម៉ានថានជាភូមិប្រពៃណីជាតិរបស់ប្រទេសចិន
ប្រភព: គេហទំព័រយូណាន |
2024-10-25 17:03:43
ភូមិម៉ានថាស្ថិតនៅក្នុងក្រុងភូអឺ ខេត្តយូណាន និងជាប់នឹងប្រទេសឡាវ គឺជាភូមិពហុជាតិសាសន៍ដែលរស់នៅយ៉ាងសំខាន់ដោយជនជាតិភាគតិចតៃដែលមានប្រជាជនសរុបចំនួន ១១៣ គ្រួសារ និង ៤៤៨ នាក់។ នៅទីនេះ លោកអ្នកអាចមើលឃើញផ្ទះពលរដ្ឋមានលក្ខណៈស្ថាបត្យកម្មនៃផ្ទះឬស្សី ជនជាតិតៃ។ ផ្ទះទាំងនេះមានអាយុកាលចំណាស់ខ្លាំងណាស់ ដោយផ្ទះដំបូងគេសាងសង់មុនឆ្នាំ១៩១៥។
ក្នុងឆ្នាំ២០១៤ ភូមិម៉ានថានត្រូវបានបញ្ចូលក្នុងបញ្ជីភូមិប្រពៃណីជាតិចិន ហើយនៅឆ្នាំ២០១៨ វាត្រូវបានជ្រើសរើសជា "អគារប្រវត្តិសាស្ត្រទាំងដប់" របស់ក្រុងភូអឺ៕
អ្នកបកប្រែ៖ Shen Yan