ណែនាំខេត្តយូណានដល់មិត្តភក្តិកម្ពុជា

ប្រភព: កាសែតយូណានដេលី   |    2024-08-01 08:51:01

ក្នុងឆ្នាំ ២០១៨ ឆ្លៀតក្នុងឱកាសវិស្សមកាលនេះ លោក ហ៊ូ យួយយៀន អ្នកយកព័ត៌មាននៃការិយាល័យក្រុងប៉េកាំងនៃ《កាសែតខេមបូឌាដេលី》របស់ប្រទេសកម្ពុជាបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តយូណានជាមួយក្រុមគ្រួសាររបស់គាត់។

រំលឹកដល់ដំណើរកម្សាន្តទៅកាន់ខេត្តយូណានលើកនេះ លោក ហ៊ូ យួយយៀន នៅតែមានអនុស្សាវរីយ៍ថ្មីៗ ។ គាត់និយាយទាំងញញឹមថា៖ "នៅពេលនោះ ពួកយើងបានទៅទីក្រុងយួយលី ហើយបានទៅទស្សនាតំបន់ទេសចរណ៍ដ៏ពេញនិយមដូចជា អ៊ីសៃឡាំងគ័រ កំពង់ផែជាកាវ និងព្រៃត្រូពិចម៉ូលីជាដើម ។ នៅតំបន់ទេសភាពអ៊ីសៃឡាំងគ័រ គ្រាន់តែជិះទោងយោលក៏អាចចេញក្រៅប្រទេសបាន​ នេះពិតជាបទពិសោធន៍ដ៏អស្ចារ្យ​ ។ នៅក្នុងព្រៃត្រូពិចម៉ូលី រុក្ខជាតិដ៏ក្រាស់ និងបរិយាកាសដែលមានសំណើម ធ្វើឱ្យខ្ញុំមានអារម្មណ៍ថារាល់ពេលដកដង្ហើមហាក់ដូចជាកំពុងសន្ទនាជាមួយធម្មជាតិ​​​ ដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ"។

ក្នុងនាមជាអ្នកយកព័ត៌មានរបស់ការិយាល័យក្រុងប៉េកាំងនៃ《កាសែតខេមបូឌាដេលី》របស់ប្រទេសកម្ពុជា លោក ហ៊ូ យួយយៀន ត្រូវណែនាំអំពីប្រទេសចិនដល់អ្នកនិយមលេងអ៊ីនធឺណេតកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។ បន្ទាប់​ពី​ដំណើរ​កម្សាន្ត​នោះមក អោយតែមាន​ឱកាស លោក ហ៊ូ យួយយៀន នឹង​ណែនាំ​ខេត្តយូណានដល់​មិត្តភក្តិ​កម្ពុជា​របស់​គាត់ ។ លោកបានចែករំលែកថា៖ “បើប្រៀបធៀបទៅនឹងខេត្តផ្សេងទៀតក្នុងប្រទេសចិន ខេត្តយូណានគឺស្ថិតនៅជិតប្រទេសកម្ពុជាបំផុត លើសពីនេះខេត្តយូណានមានអាកាសធាតុដ៏ល្អ និងធនធានវប្បធម៌ជនជាតិដ៏សម្បូរបែប ទាំងនេះអាចផ្តល់ឱ្យភ្ញៀវទេសចរកម្ពុជានូវបទពិសោធន៍ទេសចរណ៍ពិសេសមួយ ។

ក្នុងរដូវក្តៅ ឆ្នាំ ២០២៤ លោក ហ៊ូ យួយយៀន បានចាប់ផ្តើមដំណើរកម្សាន្តទៅខេត្តយូណានម្តងទៀត​។ លើកនេះ មុនពេលគាត់ចេញដំណើរ គាត់បានរកមើលសេចក្តីណែនាំពីទេសចរណ៍ក្នុងខេត្តយូណាននៅលើវេទិកាសង្គមផ្សេងៗ ហើយមានការរំពឹងទុកខ្លាំងចំពោះដំណើរកម្សាន្តនេះ ។ ដំណើរកម្សាន្តប៉ុន្មានថ្ងៃនេះធ្វើអោយលោក ហ៊ូ យួយយៀន មានអារម្មណ៍ដើរមិនគ្រប់គ្រាន់ ។ លោក ហ៊ូ យួយយៀនធ្វើការអញ្ជើញដោយស្មោះស្ម័គ្រទៅកាន់មិត្តភ័ក្តិទាំងឡាយថា៖ "សូមស្វាគមន៍មិត្តភក្តិមកស្នាក់នៅក្នុងខេត្តយូណាន ធ្វើអោយព្រលឹងអ្នកទទួលបានការប្រសិទ្ធិពរដ៏បរិសុទ្ធបំផុតនៅទីនេះ ហើយទទួលយកបទពិសោធន៍នៃភាពភ្ញាក់ផ្អើលគ្មានទីបញ្ចប់នៅកន្លែងស្រស់ស្អាតនេះផ្តល់ជូនអ្នក​" ៕

អ្នកយកព័ត៌មាន Yao Chengcheng

អ្នកបកប្រែ៖ លីហ្សា

ណែនាំខេត្តយូណានដល់មិត្តភក្តិកម្ពុជា