មកភូមិហៃយ៉ាន ទីក្រុងគុនមីង ដើម្បីផឹក"កាហ្វេភូមិ"មួយកែវ

ប្រភព: កាសែតយូណានដេលី   |    2024-07-25 18:46:27

ភូមិហៃយ៉ាន ទីក្រុងគុនមីង គឺជាភូមិប្រពៃណីមួយដែលរក្សាបាននូវលក្ខណៈពិសេសនៃលំនៅដ្ឋាន និងវប្បធម៌នេសាទបឹងទៀនឆឺ របស់ខេត្តយូណាន ។

នៅក្នុងភូមិហៃយ៉ាន មានហាងកាហ្វេតូចមួយឈ្មោះ ហៃយ៉ានវ៉ាន  អ្នកគ្រប់គ្រងពូមីវ បានមកដល់ខេត្តយូណានធ្វើការអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្នុងឆ្នាំ ២០១៧ ពូមីវបានមកដល់ភូមិនេះជាលើកដំបូង គាត់ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ដោយ "របៀបរបបរស់នៅ" នៃភូមិហៃយ៉ាន លោកពូមីវនិយាយថា៖  "ភូមិហៃយ៉ានមានទំនៀមទំលាប់សាមញ្ញ និងមានសោភ័ណភាពធម្មជាតិស្រស់ស្អាត ។ នៅទីនេះ ខ្ញុំអាចនៅឆ្ងាយពីភាពអ៊ូអរនៃទីក្រុង ហើយទទួលអារម្មណ៍ស្ងប់ស្ងាត់នៃជីវិត។"

ក្នុងឆ្នាំ២០២២ ពូមីវបានមកទីនេះបើកទីធ្លាលំហែកាយផ្ទាល់ខ្លួន ហើយក្រោយមកត្រូវបានកែលម្អទៅជាហាងកាហ្វេពិសេស ។ នៅពេល​កាហ្វេប៉ះជាមួយ​ភូមិជនបទ ក៏ក្លាយ​ជា "កាហ្វេ​ភូមិ"។ យោងតាមស្ថិតិបង្ហាញថា បច្ចុប្បន្នមានហាងកាហ្វេចំនួន ១៦ នៅក្នុងភូមិហៃយ៉ាន ដែលបង្កើតបានជាបណ្តុំក្រុម "កាហ្វេភូមិ" ដ៏ធំបំផុតនៅក្នុងទីក្រុងគុនមីង ក៏បានផ្តល់ឱកាសការងារជាច្រើនសម្រាប់អ្នកស្រុកផងដែរ ៕

អ្នកយកព័ត៌មានវេបសាយយូណាន Shu Qian Gao,Wushuang រូបថតរាយការណ៍ព័ត៌មាន

អ្នកបកប្រែ៖ លីហ្សា

មកភូមិហៃយ៉ាន ទីក្រុងគុនមីង ដើម្បីផឹក"កាហ្វេភូមិ"មួយកែវ